កម្មវិធី«សំណេរអង្គរ» គឺជាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤

a-153

a1-178

a7-167

a11-124

a2-178

a3-186

a4-183

a5-178

a6-168

a8-156

a9-146

a10-119

MC.លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន មានប្រសាសន៍ ក្នុងពិធីបើកកម្មវិធី«សំណេរអង្គរ»  ឬកម្មវិធីប្រកួតសរសេរតាមអានអក្សរខ្មែរ លើកទី១ ដែលប្រារព្ធធ្វើឡើងនៅលើស្ពានហាល នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះថា អក្សរសាស្ត្រជាតិ គឺជាដួងព្រលឹងជាតិ ដូច្នេះការប្រឹងប្រែងថែរក្សា និងលើកកម្ពស់អក្សសាស្ត្រ បានន័យថា ដួងព្រលឹងនៃជនជាតិនោះនៅតែស្ថិតស្ថេរជានិច្ច។
 លោកជំទាវបណ្ឌិតសភាចារ្យ បានលើកឡើងថា ក្នុងសម័យអាណានិគមបារាំង គេចង់កែប្រែអក្សរសាស្ត្រខ្មែរ ទៅជាអក្សរឡាតាំង .ប៉ុន្តែបុព្វបុរសខ្មែរ មានទាំងព្រះសង្ឃ ទាំងប្រជាជន បានខិតខំរួមគ្នាថែរក្សាអក្សរសាស្ត្រជាតិបានរហូតមកដល់ពេលនេះ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បញ្ជាក់ថា “ជាតិមួយ ប្រទេសមួយ នៅពេលអក្សររបស់ខ្លួនត្រូវបានប្រឹងប្រែងថែរក្សានិងលើកកម្ពស់ បានន័យថាព្រលឹងនិងស្មារតីជនជាតិនោះនៅតែស្ថិតស្ថេរជានិច្ច។ យើងជាកូនខ្មែរ រក្សាកេរមរតករបស់ដូនតា។ ដូច្នេះត្រូវរក្សាស្មារតីនេះកុំឱ្យបាត់បង់ទុកជាកេរទៅកូនចៅជំនាន់ក្រោយ។
លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនូវការកោតសរសើរចំពោះបេក្ខជន ក៏ដូចជាមាតាបិតា អាណាព្យាបាលរបស់បេក្ខជន ដែលបានជំរុញឱ្យមានការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសំណេរអង្គរនេះ ។ លោកជំទាវ លើកឡើងថា នេះជាការសងគុណមួយចំពោះដូនតាយើង ។
កម្មវិធី សំណេរអង្គរ គឺជាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ មហាជនទូទៅកែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យត្រឹមត្រូវឡើងវិញ ។
ដូច្នេះអក្សរគឺជាអត្តសញ្ញាណជាតិ ជនជាតិមួយប្រទេសមួយ នៅពេលអក្សររបស់ខ្លួនបានប្រឹងប្រែងនិងលើកកម្ពស់ បានន័យថាព្រលឹងនិងស្មារតីរបស់ជនជាតិនោះ នៅតែស្ថិតស្ថេរជានិច្ចកាល យើងជាកូនខ្មែរ រក្សានូវកេរមរតកដូនតា ដូច្នេះសូមរក្សានូវស្មារតីនេះ កុំឱ្យបាត់បង់ទុកជាកេរដំណែលជំនាន់ក្រោយ ហើយខ្ញុំកោតសរសើរចំពោះបេក្ខជនទាំងអស់ ក៏ដូចជាមាតាបិតាដែលបានខិតខំជំរុញកូនរបស់ខ្លួន ឱ្យមកចូលរួមក្នុងកម្មវិធីសំណេរអង្គរនៅក្នុងថ្ងៃនេះ គឺជាការសងគុណមួយចំពោះដូនតា ជាពិសេសនៅចំពោះមុខបុព្វបុរសយើង មុខស្ថានហាលខាងលិចប្រាសាទអង្គរ។
សូមបញ្ជាក់ថា កម្មវិធី«សំណេរអង្គរ» លើកទី១នេះ មានបេក្ខជនចូលរួមប្រកួតជាង៨០០នាក់ បានដាក់ពាក្យចូលរួម។  កម្មវិធី«សំណេរអង្គរ» ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អក្សរសាស្ត្រខ្មែរ ជាពិសេសគឺជំរុញឱ្យប្រជាពលរដ្ឋ កែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្យខ្មែរឱ្យបានត្រឹមត្រូវ៕

Comments

Related posts