រុស្ស៉ីផ្អាកប្រតិបត្តិការស្ថានីយ៍នាំចេញប្រេងឥន្ធនៈមួយនៅតំបន់សមុទ្របាល់ទិកក្រោយសង្ស័យថា អ៊ុយក្រែនវាយប្រហារដោយប្រើយន្តហោះដ្រូន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a28-16

a27-20

អន្តរជាតិ៖ ក្រុមហ៊ុនថាមពលរុស្ស៉ី Novatek បានឱ្យដឹងថា ខ្លួនត្រូវបង្ខំចិត្តផ្អាកប្រតិបត្តិការមួយចំនួននៅឯស្ថានីយ៍នាំចេញឥន្ធនៈដ៏ធំមួយក្នុងតំបន់សមុទ្របាល់ទិក ដោយសារតែមានអគ្គិភ័យ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនរាយការណ៍ថាជាការវាយប្រហារដោយយន្តហោះដ្រូន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អគារ Ust-Luga មានទីតាំងនៅលើតំបន់ឈូងសមុទ្រហ្វាំងឡង់ចម្ងាយប្រហែល ១៧០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង St. Petersburg ត្រូវបានប្រើប្រាស់បម្រើឱ្យការដឹកជញ្ជូនផលិតផលប្រេង និងឧស្ម័នទៅកាន់ទីផ្សារអន្តរជាតិ។ រដ្ឋបាលក្នុងតំបន់បានឱ្យដឹងថា គ្រឿងបរិក្ខារនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅជុំវិញក្នុងតំបន់ Leningrad ត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងបទបញ្ជាឱ្យកម្ទេចយន្តហោះដ្រូនមួយគ្រឿងពីអង្គភាពសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់។ ទីភ្នាក់ងារសារព័ត៌មាន The Interfax-Ukraine បានរាយការណ៍ដោយមិនបញ្ជាក់ប្រភពថា អគ្គិភ័យនេះគឺជាលទ្ធផលនៃប្រតិបត្តិការពិសេសមួយ ធ្វើឡើងដោយសេវាសន្តិសុខរបស់អ៊ុយក្រែន។ យ៉ាងនេះក្តី Reuters មិនអាចបញ្ជាក់ព័ត៌មានដោយឯករាជ្យបានទេ។ ប្រសិនបើជាការពិត ការវាយប្រហារបែបនេះនឹងបង្ហាញពីសមត្ថភាពរបស់ទីក្រុងកៀវ ក្នុងការធ្វើការវាយប្រហារកាន់តែជ្រៅទៅចូលទឹកដីរុស្ស៉ីដោយប្រើយន្តហោះដ្រូនផលិតក្នុងស្រុក ចំពោះមុខការរការពារនៅឯសមរភូមិ និងការតស៊ូដើម្បីរក្សាបាននូវការផ្តល់ជំនួយពីសំណាក់ប្រទេសលោកខាងលិច៕

Comments

Related posts