ក្នុងខែធ្នូ ឆ្នាំ ២០២៣ អតិផរណារបស់ប្រទេសម៉ាឡេស៊ីនៅតែស្ថិតក្នុងកម្រិត ១,៥%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8694

IMG_8695

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាអតិផរណារបស់ម៉ាឡេស៊ីស្ថិតនៅកម្រិត ១,៥ ភាគរយនៅក្នុងខែធ្នូ ឆ្នាំ ២០២៣ ជាមួយនឹងចំណុចសន្ទស្សន៍ដែលបានកត់ត្រានៅ ១៣១,២ បើធៀបនឹងក្នុងខែដូចគ្នានៃឆ្នាំមុនដែលមាន ១២៩,២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នាយកដ្ឋានស្ថិតិម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងនៃអតិផរណាត្រូវបានជំរុញដោយការកើនឡើងបន្តិចបន្តួចនៅក្នុងភោជនីយដ្ឋាន និងសណ្ឋាគារ ទំនិញ និងសេវាកម្មផ្សេងៗ អាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល។ ក្រុមសំខាន់ៗផ្សេងទៀតដែលបង្ហាញពីការកើនឡើងគឺសុខភាព និងការដឹកជញ្ជូន។ ទន្ទឹមនឹងនេះ អតិផរណាប្រចាំឆ្នាំនៅក្នុងឆ្នាំ ២០២៣ បានកើនឡើង ២,៥ ភាគរយបើធៀបនឹងឆ្នាំ ២០២២ មាន ៣,៣ ភាគរយ ដែលមានមកពីការកើនឡើងនៃភោជនីយដ្ឋាន និងសណ្ឋាគារ អាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល ទំនិញ និងសេវាកម្មផ្សេងៗ៕

Comments

Related posts