ឥណ្ឌូនេស៊ី នឹង នាំ ចូល អង្ករ ចំនួន ២ លាន តោន នៅ ឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a2-54

a1-53

អន្តរជាតិ៖ ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងនាំចូលអង្ករចំនួន ២ លានតោននៅឆ្នាំនេះ ដើម្បីបំពេញការផ្គត់ផ្គង់ក្នុងស្រុក និងទប់ទល់នឹងផលប៉ះពាល់នៃការបរាជ័យលើការប្រមូលផលដែល កំពុងបន្តបណ្តាលមកពីអាកាសធាតុ El Nino។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ស្ថិតិប្រទេសឥណ្ឌូនេស៊ី (BPS) ព្យាករថាប្រទេសនេះនឹងប្រឈមមុខនឹងឱនភាពអង្ករចំនួន ២,៨ លានតោនក្នុងឆ្នាំ ២០២៤។ លោក Arief Prasetyo Adi ប្រធានទីភ្នាក់ងារអាហារជាតិបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំមួយនៅវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាការតាថា "យើងនឹងនាំចូលពីប្រទេសវៀតណាម ថៃ និងចិន ដោយតាមដានលើការសន្ទនា ដែលប្រធានាធិបតីបានធ្វើឡើងជាមួយអាជ្ញាធរក្នុងតំបន់"។ ទន្ទឹម នឹង នេះ រដ្ឋាភិបាល ត្រូវ បញ្ចប់ កូតា នាំ ចូល លើស ពី ឆ្នាំ មុន ចំនួន ៥០ ម៉ឺន តោន។ គោលបំណងគឺចង់ឱ្យស្រូវមកដល់ប្រទេសជាតិនៅចុងខែមករា ឬខែកុម្ភៈ ដល់រដូវច្រូតកាត់ខែមីនា។ លើសពីនេះក្នុងអំឡុងពេលនៃការតមអាហារខែមីនា និងពិធីបុណ្យ Eid al-Fitr ក្នុងខែមេសា តម្រូវការកើនឡើងគឺត្រូវតែបំពេញ៕

Comments

Related posts