រុស្ស៊ីបាន បដិសេធ ការ និរទេស កុមារ អ៊ុយក្រែន ក្នុង សវនាការ របស់ គណៈកម្មាធិការអង្គការសហប្រជាជាតិ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a9-32

a8-40

អន្តរជាតិ៖ រុស្ស៊ីបានទទូចនៅអង្គការសហប្រជាជាតិថា ចាប់តាំងពីការឈ្លានពានរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ខ្លួនមិនបានបង្ខំកុមារអ៊ុយក្រែនណាម្នាក់ទៅប្រទេសរុស្ស៊ី ដោយផ្ទុយពីការអះអាងរបស់ទីក្រុង Kyiv និងអង្គការក្រៅរដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិកុមារបានសួរទីក្រុងម៉ូស្គូថាតើកុមារប៉ុន្មាននាក់ត្រូវបាន "ជម្លៀស" ទៅប្រទេសរុស្ស៊ី ឬនៅក្នុងផ្នែកដែលរុស្ស៊ីកាន់កាប់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម។ ទីក្រុង Kyiv ប៉ាន់ប្រមាណថា កុមារអ៊ុយក្រែន ២០,០០០ នាក់ត្រូវបានផ្លាស់ទៅប្រទេសរុស្ស៊ីដោយបង្ខំ។ លោក Alexey Vovchenko អនុរដ្ឋមន្ត្រីក្រសួងការងារ និងគាំពារសង្គមរបស់រុស្ស៊ីបានប្រាប់គណៈកម្មាធិការ UN ថា "ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២២ មក សហព័ន្ធរុស្ស៊ីមិនបានចូលរួមក្នុងការនិរទេសពលរដ្ឋអ៊ុយក្រែន នៅលើទឹកដីនៃសហព័ន្ធរុស្ស៊ីទេ"។ លោក Vovchenko ប្រធានគណៈប្រតិភូទីក្រុងម៉ូស្គូបាននិយាយនៅក្នុងសវនាការថា "មានតែអ្នកស្រុកអ៊ុយក្រែនជាងបីលាននាក់ ដែលពួកគេមួយចំនួនជាកុមារ ហើយពួកគេត្រូវបានទទួលយកទៅក្នុងសហព័ន្ធរុស្ស៊ី"។ លោកបន្តថា "កុមារភាគច្រើនមកជាមួយក្រុមគ្រួសារ ឬអាណាព្យាបាល ដោយពួក គេ ត្រូវ បាន គេ ដាក់ នៅ ក្នុង ជម្រក បណ្ដោះ អាសន្ន ឬ ជាមួយ សាច់ ញាតិ"។ គួរបញ្ចាក់ថា កាលពីខែមីនា ឆ្នាំ២០២៣ តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន លើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមថាបាននិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់៕

Comments

Related posts