រដ្ឋមន្រ្តី ក្រសួងវប្បធម៌វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននៅ២០២៣

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ក្រសួង ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន បានជំរុញវិស័យវប្បធម៌និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយដ៏ត្រឹមត្រូវជោគជ័យ និងពង្រឹងបាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរ ជំរុញពង្រឹងបាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរ ។

នេះជាការលើកឡើងរបស់លោកជំទាវ ក្នុងឱកាសពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ។
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលអនុញ្ញាតឱ្យការងារក្នុងវិស័យ វប្បធម៌និងវិចិត្រសិល្បៈ នាឆ្នាំ២០២៣កន្លងទៅ ទទួលបានលទ្ធផលល្អប្រសើររហូតដល់ជាង ៩០% នៃ ផែនការសកម្មភាពទូទៅរបស់ក្រសួង ។
លោកជំទាវ បានបញ្ជាក់ថា តាមរយៈអង្គសន្និបាតនេះ ក៏ជាការជួបជុំដើម្បីពិនិត្យផងដែរ លើបញ្ហាប្រឈម និងសំណូមពរនានារបស់គ្រប់អង្គភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងជាឱកាសនៃការសម្រេចរួមគ្នា លើដំណោះស្រាយ និងការដាក់ចេញនូវទិសដៅការងារផែនការសកម្មភាព សម្រាប់ឆ្នាំ២០២៤នេះ សំដៅចូលរួមអនុវត្តឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់នូវភារកិច្ចនានា ដែលមានក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការអាទិភាពទាំង៦ចំណុច របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏សកម្ម និងប្រកបដោយបញ្ញាញាណខ្ពស់ របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
 ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ក្រសួងសម្រេចលទ្ធផលការងារបានជាង៩៦%តាមផែនការ ហើយទន្ទឹមនិងការសម្រេចបាននូវការអនុវត្តផែនការ ក៏មានបញ្ហា ប្រឈមផងដែរ នៅក្នុងសេចក្តីព្រាងរបាយការណ៍សន្និបាត បានបង្ហាញនូវបញ្ហាប្រឈម និងសំណូមពរ សំខាន់ៗដូចជា៖ បញ្ហាធនធានមនុស្ស បទល្មើសក្នុងវិស័យវប្បធម៌បញ្ហាប្រឈមផ្នែកវប្បធម៌អរូបីនៅថ្នាក់មន្ទីរផងដែរ៕

FB_IMG_1706133151989

Comments

Related posts