វិស័យអាកាសចរណ៍វៀតណាមនឹងបម្រើអ្នកដំណើរចំនួន ៨៤,២ លាននាក់នៅឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a3-195

a2-187

អន្តរជាតិ៖ អាជ្ញាធរអាកាសចរណ៍ ស៊ីវិលវៀតណាមបាននិយាយថា វិស័យអាកាសចរណ៍របស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងបម្រើអ្នកដំណើរប្រហែល ៨៤,២ លាននាក់នៅឆ្នាំនេះ ដែលកើនឡើង ១៥ ភាគរយពីឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ អាជ្ញាធរបាននិយាយថា ទីផ្សារនេះត្រូវបានគេព្យាករណ៍ថានឹងងើបឡើងវិញយ៉ាងពេញលេញនៅចុងឆ្នាំ ២០២៤ នេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា ចំនួនអ្នកដំណើរអន្តរជាតិត្រូវបានកំណត់ចំនួន ៤២,៧ លាននាក់ ដែលតំណាងឱ្យការកើនឡើង ១៥,៨ ភាគរយ និង ៦,៤ ភាគរយបើធៀបនឹងឆ្នាំ ២០២៣។ យោងតាមអាជ្ញាធរបានឱ្យដឹងថា វិស័យនេះនឹងគ្រប់គ្រងទំនិញចំនួន ១,១៦ លានតោននៅឆ្នាំ ២០២៤ កើនឡើង ៨,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ គួរបញ្ចាក់ថា វិស័យអាកាសចរណ៍របស់ប្រទេសនេះបានបម្រើអ្នកដំណើរចំនួន ៧៤ លាននាក់ក្នុងឆ្នាំ ២០២៣ ដោយកើនឡើង ៣៤,៥ ភាគរយបើធៀបនឹងឆ្នាំ ២០២២៕

Comments

Related posts