ការប្រយុទ្ធគ្នាកាន់តែកក្រើកនៅភាគខាងត្បូងតំបន់ហ្គាហ្សា ខណៈ ភ្លៀង ធ្លាក់ ខ្លាំង បាន បោក បក់ ទៅ កាន់ ភាគ ខាងជើង បន្ថែម ទៀត

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a5-186

a4-191

អន្តរជាតិ៖ អ៉ីស្រាអែលបានបន្តវាយរុលទៅមុខជាមួយនឹងយុទ្ធនាការរបស់ខ្លួនប្រឆាំងក្រុមហាម៉ាស់នៅក្នុងទីក្រុង Khan Younis នៃតំបន់ហ្គាហ្សា ខណៈដែលអាកាសធាតុមិនអំណោយផលកំពុងបន្ថែមការលំបាកដល់ប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅ និងស្វែងរកកន្លែងជ្រកកោននៅភាគខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អ្នកស្រុកបានរាយការណ៍ថា មានការបាញ់ពីអាកាស និងរថក្រោះយ៉ាងខ្លាំងក្លានៅទូទាំងទីក្រុង Khan Younis ភាគខាងត្បូងហ្គាហ្សា ដែលបានក្លាយជាគោលដៅសំខាន់នៃសង្រ្គាមជើងគោករបស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស និងនៅជុំវិញមន្ទីរពេទ្យសំខាន់ពីរនៅទីនោះ។ ក្រុមហាម៉ាសនិយាយថា ពួកគេបានបាញ់មីស៉ីលប្រឆាំងរថក្រោះ ទៅកាន់រថក្រោះអ៉ីស្រាអែល នៅឯភាគនិរតីទីក្រុង Khan Younis។ ចំណែកខាងយោធាអ៉ីស្រាអែលអះអាងថាបានសម្លាប់ខ្មាន់កាំភ្លើងយ៉ាងតិច ១១ នាក់ដែលកំពុងព្យាយាមដាក់គ្រឿងផ្ទុះនៅក្បែរកន្លែងរបស់កងទ័ព និងខ្លះទៀតបានធ្វើការបាញ់ផ្លោងដោយកាំភ្លើងក៏ដូចជាគ្រាប់រ៉ុក្កែតទៅលើទាហានរបស់ខ្លួននៅក្នុងទីក្រុង Khan Younis។ គួរបញ្ជាក់ថា ក្រុម Islamic Jihad ដែលជាសម្ព័ន្ធមិត្តរបស់ហាម៉ាសបានប្រកាសពីការចូលរួមប្រយុទ្ធ ជាមួយកងកម្លាំងអ៉ីស្រាអែលនៅក្នុងតំបន់ ហើយថែមទាំងបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៉ីស្រាអែលផងដែរ៕

Comments

Related posts