ក្នុង ឆ្នាំ ២០២៣ ការ នាំ ចេញ ផ្លែ ទុរេន ផ្លែ បឺរ និង ស្វាយ របស់ ហ្វីលីពីន មានការកើន ឡើង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a16-72

a15-82

អន្តរជាតិ៖ នាយកដ្ឋានកសិកម្មហ្វីលីពីនបាននិយាយថា ក្នុងឆ្នាំ ២០២៣ ការនាំចេញទុរេន ផ្លែបឺរ និងផ្លែស្វាយរបស់ហ្វីលីពីនគឺមានការកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នាយកដ្ឋានកសិកម្មរបស់ប្រទេសបាននិយាយថា ហ្វីលីពីនកាលពីឆ្នាំមុនបាននាំចេញទុរេនស្រស់ចំនួន ៤,៧៣១ តោន ដែលមានតម្លៃ ១,៨៩ ពាន់លានប៉េសូ (៣៣,៤៤ លានដុល្លារអាមេរិក) ផ្លែបឺរចំនួន ៣,០៤៥ តោនមានតម្លៃ ៣៧៧ លានប៉េសូ (៦,៦៧ លានដុល្លារ) និងផ្លែស្វាយមានតម្លៃ ១២,៥៤៨ តោន ដែលមានតម្លៃ ២,៩ ពាន់លានប៉េសូ (៥១,៣២ លានដុល្លារ)។ ក្នុងឆ្នាំ ២០២៣ ហ្វីលីពីនបានបន្តការនាំចេញផ្លែប័រស្រស់ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងបានចាប់ផ្តើមឡើងវិញនូវការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសអូស្ត្រាលី៕

Comments

Related posts