ទទូចឱ្យលោកខាងលិចបន្តផ្ដល់ការគំាទ្រ លោក ហ្សេលេនស្គី លើកឡើងពីហានិភ័យផ្ទុះសង្រ្គាមលោកលើកទី៣

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a17-64

a19-36

a18-51

អន្តរជាតិ៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងពីគ្រោះថ្នាក់ដែលសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនអាចនឹងផ្ទុះរាលដាលទៅជាសង្រ្គាមលោកលើកទី៣ ខណៈរូបលោកបន្តទទូចឱ្យបណ្ដាប្រទេសលោកខាងលិចបន្តផ្ដល់ជំនួយយោធាសម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ARD កាលពីថ្ងៃអាទិត្យ។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា "សម្រាប់ខ្ញុំ លោកអធិការបតី Olaf Scholz បានដឹងយ៉ាងច្បាស់ពីហានិភ័យនេះ ហើយប្រសិនបើរុស្ស៉ីវាយប្រហារលើប្រទេសជាសមាជិកណាតូណាមួយ វានឹងក្លាយជាការចាប់ផ្ដើមនៃសង្រ្គាមលោកលើកទី៣"។ គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ដែរថាអាលឺ្លម៉ង់ មិនមានផែនការផ្គត់ផ្គង់មីស៊ីលគ្រូស Taurus សម្រាប់អ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថាលោកបានត្រឹមតែសោកស្ដាយប៉ុណ្ណោះ។ ដោយឡែកនៅពេលត្រូវបានសាកសួរផងដែរថាតើការត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកសាជាថ្មីរបស់លោក ដូណាល់ ត្រាំ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការគាំទ្រសម្រាប់អ៊ុយក្រែនដែរឬក៏យ៉ាងណា? លោក ហ្សេលេនស្គីបានឆ្លើយថា គោលនយោបាយរបស់សហរដ្ឋអាមេរិក មិនមែនអាស្រ័យលើតែមនុស្សម្នាក់នោះទេ៕

Comments

Related posts