លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងចុះត្រួតពិនិត្យដោយផ្ទាល់លើការធ្វើតេស្ដបាញ់មីស៊ីលគ្រូស ចេញពីនាវាមុជទឹក

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a20-47

a21-49

a22-43

អន្តរជាតិ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការបាញ់សាកល្បងមីស៊ីលគ្រូស យុទ្ធសាស្ត្រស៊េរីថ្មីមួយ ដែលជាប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា មីស៊ីលគ្រូសយុទ្ធសាស្ត្រស៊េរីថ្មីខាងលើមានឈ្មោះថា Pulhwasal-3-31 ហើយកាលពីថ្ងៃអាទិត្យទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដបាញ់មីស៊ីលប្រភេទនេះចំនួន ២គ្រាប់ ដោយមានមួយគ្រាប់ហោះបានរយៈពេល ៧,៤២១ វិនាទី និងមួយគ្រាប់ទៀតហោះបាន រយៈពេល ៧,៤៤៥ វិនាទី មុននឹងធ្លាក់ចំគោលដៅដែលត្រូវបានកំណត់។ តាម KCNA លោក គីម ជុងអ៊ុន បានចាត់ទុកថាការធ្វើតេស្ដនេះធ្វើឡើងដោយជោគជ័យមួយដែលនឹងក្លាយជាការជំរុញការធ្វើទំនើបកម្មកងទ័ពជើងទឹកដ៏ខ្លាំងក្លាមួយរបស់កូរ៉េខាងជើង។ គួរបញ្ជាក់ថា នេះគឺជាលើកទី២ ហើយដែលកូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលគ្រូសយុទ្ធសាស្ត្រ Pulhwasal-3-31 ដោយកាលពីសប្ដាហ៍មុន ទីក្រុងព្យុងយ៉ាងក៏បានបាញ់សាកល្បងមីស៊ីលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនេះដែរ។ ប៉ុន្តែនៅពេលនោះមិនបានបញ្ជាក់ថាមីស៊ីលនេះបាញ់ចេញពីនាវាមុជទឹកនោះទេ៕

Comments

Related posts