តម្លៃ ទុរេន របស់ ប្រទេស វៀតណាម ឡើង ថ្លៃ យ៉ាង ខ្លាំង ខណៈ តម្រូវការ របស់ ចិន ក៏មានការកើន ឡើង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a33-15

a30-17

a31-15

អន្តរជាតិ៖ VnExpress បានរាយការណ៍ថា តម្លៃទុរេនម៉ានថងខុសរដូវនៅក្នុងប្រទេសវៀតណាមបានកើនឡើង ៥០ ភាគរយបើធៀបនឹងកាលពីឆ្នាំមុន ខណៈដែលឈ្មួញកំពុងព្យាយាមស្វែងរកការផ្គត់ផ្គង់ដើម្បីបំពេញតម្រូវការរបស់ចិន។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua។ តម្លៃនៃទុរេនម៉ានថងឥឡូវនេះមានចាប់ពី ៧,២៣ ដុល្លារដល់ ៧,៥២ ដុល្លារក្នុងមួយគីឡូក្រាម កើនឡើង ២៣ ភាគរយពីខែមុន និង ៥០ ភាគរយកាលពីឆ្នាំមុនដែលមានរយៈពេលពីខែកញ្ញាដល់ខែវិច្ឆិកា។ លោក Dang Phuc Nguyen អគ្គលេខាធិការសមាគមផ្លែឈើ និងបន្លែវៀតណាមដោយនិយាយថា ប្រជាជនចិនបានទិញទុរេនក្នុងបរិមាណច្រើនទុកជាកាដូសម្រាប់ថ្ងៃបុណ្យចូលឆ្នាំសកលខាងមុខនេះ។ ឈ្មួញបាននិយាយថា តម្លៃទុរេនបានកើនឡើងយ៉ាងខ្លាំងនៅមុនថ្ងៃបុណ្យនេះដោយសារការផ្គត់ផ្គង់មានកម្រិត ខណៈដែលតម្រូវការសម្រាប់ការនាំចេញនៅតែមានកម្រិតខ្ពស់។ ទុរេនម៉ានថងគឺជាពូជរបស់ថៃដែលត្រូវបានដាំដុះនៅប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា កាលពីឆ្នាំមុនប្រាក់ចំណូលនាំចេញទុរេនរបស់វៀតណាមបានធ្លាក់ចុះ ២,២ ពាន់លានដុល្លារ ដែលស្មើនឹងជិត ៤០ ភាគរយនៃការនាំចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេស៕

Comments

Related posts