នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទ ស្ដីពី៖«វិទ្យុក្នុងយុគសម័យថ្មី និងការចូលរួមថែរក្សាសន្តិភាព»

rnk-2

សូមគោរពជម្រាបជូនថា ដើម្បីចូលរួមអបអរ «ទិវាវិទ្យុពិភពលោក ឆ្នាំ២០២៤» នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានស្ដីពី៖«វិទ្យុ ក្នុងយុគសម័យថ្មី និងការចូលរួមថែរក្សាសន្តិភាព»។ តើអ្វីទៅជាគោលបំណងនៃការប្រារព្វ«ទិវាវិទ្យុពិភពលោក»? ស្ថិតក្នុងយុគសម័យថ្មីនេះ តើ វិទ្យុផ្សាយសំឡេងបាន និងកំពុងដើរតួនាទីសំខាន់កំរិតណាក្នុងការអភិវឌ្ឍសង្គមជាតិ និងថែរក្សាសុខសន្តិភាព?

ឯកឧត្ដម ទន់ សារ៉ាត រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងឯកឧត្ដម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាននឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់អស់លោកអ្នកជុំវិញប្រធាននេះ។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖

០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨។

ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

Comments

Related posts