ក្បួនដង្ហែតុក្កតាយក្សនាចុងខែកម្ភៈខាងមុខនេះ គ្រោងមានអ្នកចូលរួមដង្ហែប្រមាណ១០០០នាក់

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤

d10-12

d-30

d1-43

d2-43

d3-40

d4-37

d5-33

d6-29

d7-30

d8-21

d9-15

MC. ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៤ នៅក្នុងក្រុងសៀមរាប គ្រោងនឹងរៀបចំនៅចុងខែកុម្ភៈនេះ ដើម្បីលើកស្ទួយនូវវិស័យសិល្បៈសូន្យរូប វប្បធម៌ និងបរិស្ថាន ដោយគ្រោងមានអ្នកចូល រួមដង្ហែប្រមាណ១០០០នាក់ និងរំពឹងថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។
   លោក អ៊ុន សាវ៉ាន់ អ្នកចាត់ចែងទូទៅ របស់គម្រោងតុក្កតាយក្ស បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ថា  ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៤ នៅក្នុងក្រុងសៀមរាប នឹងប្រព្រឹត្ត ទៅនាថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ខាងមុខនេះ ចាប់ពីម៉ោង៦និង៣០ នាទីល្ងាចតទៅ។ លោកថា ឆ្នាំ២០២៤នេះ មានតុក្កតាយក្សចំនួន៩ធំៗ ជាប្រភេទសត្វដាយណូស័រ នឹងត្រូវរៀបចំដង្ហែក្នុងព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ ក្នុងន័យលើកស្ទួយសិល្បៈបែបសូន្យរូប ឱ្យប្រជាពលរដ្ឋកម្ពុជាទំាងអស់ បានឃើញនិងស្គាល់រូបសំណាក
បុគ្គលល្បីៗ ឬរូបសត្វកម្រៗជាច្រើន ដើម្បីថែរក្សាការពារ និងអភិរក្សសត្វកម្រៗជិតផុតពូជ ឬកំពុងតែទទួលរងគ្រោះទាំងនោះ ព្រមទាំងបង្ហាញអំពីការរួបរួមសាមគ្គីគ្នារវាងកុមារៗជាច្រើននាក់ មកពីសាលារៀន ឬអង្គការដៃគូមួយចំនួន ក្រោមការដឹកនាំរបស់ក្រុមសិល្បករ ។ លោកបន្តថា ក្រុមការងារ រួមទាំងក្រុមកុមារអ្នកស្ម័គ្រចិត្តទាំងអស់ បានចាប់ផ្តើមដំឡើងរូប តាំងពីអំឡុងថ្ងៃទី៥ ដើមខែកុម្ភៈមក ដោយរូបតុក្កតាយក្សមួយចំណាយពេលចំនួន៣ថ្ងៃ និងកម្លាំងមនុស្សចំនួន៦០នាក់ឬលើសនោះ។
អ្នកចាត់ចែងទូទៅ របស់គម្រោងតុក្កតាយក្ស មានសេចក្តីសង្ឈឹមថា ព្រឹត្តិការណ៏ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៤នេះ នឹងមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
 មួយសប្តាហ៍យើងធ្វើ៣តុក្កតា ទាំងអស់ឆ្នាំនេះយើងមាន៩តុក្កតា ប៉ុន្តែយើងមុនដំឡើងយើងឆ្លងកាត់ការរចនា ការគិតគូរមុននឹងក្មេងៗគាត់ធ្វើ គឺសិល្បករអ្នកដឹកនាំហ្នឹង គាត់គូរគាត់ស្រាវជ្រាវប្រភេទសត្វអស់ហ្នឹងយ៉ាងម៉េច ត្បិតតែប្រភេទដាយណូស័មែន តែមានប្រភេទសត្វដើរជើងពីរ ដើរជើងបួន ប្រភេទក្នុងទឹក និងសត្វស្លាប ដែលយើងធ្វើហ្នឹងមើលទៅខុសគ្នាទាំងអស់។ សំខាន់បំផុតថ្ងៃទី២៤កុម្ភៈយើងហ្នឹង យើងដង្ហែពីវត្តដំណាក់ទៅសួនហាត់ប្រាណ តែអស្ចារ្យសម្រាប់ឆ្នាំនេះយើងបានសហការជាមួយក្រសួងពាណិជ្ជកម្ម ដោយថ្ងៃហ្នឹងក្រសួងមានតាំងពិព័រណ៍ផលិតផលខ្មែរ និងបន្លែ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ហើយយើងថ្ងៃទី២៤ យើងប្រើប្រាស់ទីតាំងជាមួយគ្នា អ៊ីចឹងវាជាស្នាដៃខ្មែរទាំងអស់គ្នា អ៊ីចឹងវាធ្វើឱ្យសៀមរាបយើងទាក់ទាញទេសចរ យើងអាចនិយាយបានថាមានទាំងជាតិនិងអន្តរជាតិផង។
សូមបញ្ជាក់ថា ការរៀបចំសូន្យរូប និងដំឡើងរូប ត្រូវបានរៀបចំនៅក្នុងបរិវេណវត្តដំណាក់នៃក្រុងសៀមរាប ដោយគ្រោងនឹងរៀបចំការដង្ហែ នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ខាងមុខនេះ ចេញពីវត្តដំណាក់ ឆ្វែលជុំវិញរួចហើយយកទៅដាក់តាំងនៅក្នុងសួនច្បារព្រះដំណាក់រយៈពេល ៥ថ្ងៃ ទុកឱ្យភ្ញៀវជាតិ និងអន្តរជាតិថតយករូបភាពទុកធ្វើជាអនុស្សាវរីយ៍។ មកដល់ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី១៣ហើយ ដែលគម្រោងដំឡើង និងដង្ហែតុក្កតាយក្សជាប្រចាំឆ្នាំ ក្នុងមួយឆ្នាំៗមានការចូលរួមគាំទ្រពីសំណាក់មហាជនយ៉ាងច្រើនកុះករ៕

Comments

Related posts