នាយកស្តីទីសាលាមធ្យមវិចិត្រសិល្បៈអញ្ជើញចូលរួមសន្និសីទពិភពលោករបស់អង្គការ យូណេស្កូ ស្តីពីការអប់រំវប្បធម៌និងសិល្បៈ

photo_2024-02-17_18-04-45

ដោយទទួលបានការចាត់តាំងពីថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកនាយកស្តីទីសាលាមធ្យមវិចិត្រសិល្បៈបានអញ្ជើញចូលរួមសន្និសីទពិភពលោករបស់អង្គការ យូណេស្កូ ស្តីពីការអប់រំវប្បធម៌និងសិល្បៈ នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់រួម ចាប់ពីថ្ងៃទី១៣-១៥ ខែកុម្ភៈ ឆ្នាំ២០២៤ (UNESCO WORLD CONFERENCE ON CULTURE AND ARTS EDUCATION, 13 – 15 FEBRUARY, 2024, ABU DHABI, UNITED ARAB EMIRATES). សន្និសីទរយៈពេលបីថ្ងៃនេះផ្តោតលើប្រធាបបទចំនួន៧ - The Thematic Sessions will focus on the following themes:
1. សិទ្ធិទទួលបានការអប់រំវប្បធម៌ និងសិល្បៈប្រកបដោយសមធម៌ - Equitable access to culture and arts education

2. ការសិក្សាប្រកបដោយគុណភាព និងជំនាញច្បាស់លាស់ក្នុងមួយជីវិតនៃអ្នកសិក្សាតាមរយៈភាពចម្រុះនៃវប្បធម៌ - Quality and relevant lifelong and life-wide learning in and through cultural diversity

3. ចំណេះជំនាញច្បាស់លាស់ដើម្បីកំណត់នាពេលអនាគត និងមាននិរន្តរភាព - Skills to shape resilient, just and sustainable futures  

4. ដំណើរការនៃការរៀបចំស្ថាប័ន និងការផ្ដល់តម្លៃដល់ប្រព័ន្ធអេកូឡូស៊ីផ្នែកអប់រំវប្បធម៌ និងសិល្បៈ - Institutionalization and valorization of culture and arts education ecosystems

5. ការអប់រំវប្បធម៌ និងសិល្បៈតាមរយៈបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិត្ត (AI) - Culture and arts education through digital technologies and artificial intelligence (AI)

6. ភាពជាដៃគូ និងការចូលរួមផ្តល់ហិរញ្ញប្បទានក្នុងការគាំទ្រដល់ការអប់រំវប្បធម៌ និងសិល្បៈ - Partnerships and financing in support of culture and arts education

7. ការសិក្សាស្រាវជ្រាវ និងការត្រួតពិនិត្យទិន្នន័យ - Monitoring, research and data

ក្នុងរយៈពេលបីថ្ងៃនៃសន្និសីទនេះ ក្នុងនាមរដ្ឋជាសមាជិកនៃអង្គការយូណេស្កូ និងក្នុងនាមជាតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានចូលរួមចែករំលែកប្រធានបទចំនួ៣ គឺ: 
1- សិទ្ធិទទួលបានការអប់រំវប្បធម៌ និងសិល្បៈប្រកបដោយសមធម៌ - Equitable access to culture and arts education, 
2- ការអប់រំវប្បធម៌ និងសិល្បៈតាមរយៈបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិត្ត (AI) - Culture and arts education through digital technologies and artificial intelligence (AI) 
3-  ភាពជាដៃគូ និងការចូលរួមផ្តល់ហិរញ្ញប្បទានក្នុងការគាំទ្រដល់ការអប់រំវប្បធម៌ និងសិល្បៈ - Partnerships and financing in support of culture and arts education.photo_2024-02-17_18-04-44 (2)photo_2024-02-17_18-04-44 (3)photo_2024-02-17_18-04-44 (4)photo_2024-02-17_18-04-44 (5)

photo_2024-02-17_18-04-44

Comments

Related posts