ការវិនិយោគបរទេសដែលត្រូវបានអនុម័តក្នុងប្រទេសហ្វីលីពីនក្នុងត្រីមាសទី៤ បានកើនឡើងចំនួន ១២៧,២%

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0679-1

IMG_0674-1

អន្តរជាតិ៖ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បាននិយាយថា ការវិនិយោគបរទេសដែលត្រូវបានអនុម័តចូលទៅក្នុងប្រទេសហ្វីលីពីនក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានកើនឡើងដល់ ៧ ពាន់លាន ដុល្លារដែលជាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំចំនួន ១២៧,២ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទីភ្នាក់ងារស្ថិតិបាន និយាយថា ប្រទេសហូឡង់បានបង្ហោះការប្តេជ្ញាចិត្តក្នុងការវិនិយោគខ្ពស់បំផុតដែលមានចំនួន ៣៤៥,៧៦ ពាន់លានប៉េសូ (៦,១៧ ពាន់លានដុល្លារ) បន្ទាប់មកគឺប្រទេសជប៉ុន និងសិង្ហបុរី។ ឧស្សាហកម្មផ្គត់ផ្គង់អគ្គិសនី ឧស្ម័ន ចំហាយទឹក និងម៉ាស៊ីនត្រជាក់ បានទទួលនូវចំនួនទឹកប្រាក់ដ៏ធំបំផុតនៃការវិនិយោគដែលត្រូវបានអនុម័ត ស្មើនឹង ៨៥,១ ភាគរយនៃចំនួនសរុប បន្ទាប់មកគឺឧស្សាហកម្មផលិតកម្មមានចំណែក ១២,៤ ភាគរយ សកម្មភាពរដ្ឋបាល និងសេវាកម្មគាំទ្រមានចំនួន ១,៤ ភាគរយ។ PSA បាននិយាយថា ការវិនិយោគសរុបដែលត្រូវបានអនុម័តរបស់ជនបរទេស និងជនជាតិហ្វីលីពីនបានឈានដល់ ៥៨៥,១៥ ពាន់លានប៉េសូ (១០,៤៥ ពាន់លានដុល្លារ) នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ពោលគឺ ២០,៨ ភាគរយខ្ពស់ជាងការវិនិយោគដែលបានអនុម័តនៅក្នុងត្រីមាសដូចគ្នានៃឆ្នាំ ២០២២៕

Comments

Related posts