ការនាំចេញកសិផលរបស់វៀតណាមទៅកាន់ប្រទេសចិនរំពឹងថានឹងមានការកើនឡើង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0730

IMG_0728

IMG_0732

អន្តរជាតិ៖ យោងតាមទីភ្នាក់ងារពាណិជ្ជកម្មបរទេស (AFT) នៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បានឱ្យដឹងថា ប្រទេសវៀតណាមរំពឹងថានឹងបង្កើនការនាំចេញកសិផលរបស់ខ្លួនទៅកាន់ប្រទេសចិន ខណៈដែលប្រទេសនេះបានព្រមព្រៀងគ្នាកាលពីដើមឆ្នាំ ដើម្បីពិនិត្យឡើងវិញនូវបទប្បញ្ញត្តិដែលអនុញ្ញាតឱ្យមានការនាំចេញសាច់បក្សីជាផ្លូវការ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ទីភ្នាក់ងារនេះបានដកស្រង់ស្ថិតិអគ្គនាយកដ្ឋានគយវៀតណាមថា កាលពីឆ្នាំមុនប្រទេសវៀតណាមបាននាំចេញសាច់ និងផលិតផលសាច់ទៅក្រៅប្រទេសចំនួន ២២,៤៥០ តោនដែលមានតម្លៃ ១១០,៣៥ លានដុល្លារដែលកើនឡើង ១៩%។ វៀតណាមបាននាំចេញសាច់បសុបក្សីចំនួន ៤,៧៧០ តោន និងផលិតផលដែលអាចបរិភោគបានមានចំនួន ១២,០៤ លានដុល្លារអាមេរិក។ ប្រទេសចិន ប៉ាពួញ៉ូហ្គីណេ ម៉ាឡេស៊ី កូរ៉េខាងត្បូង និងហុងកុង (ចិន) គឺជាអ្នកទិញដ៏សំខាន់។ បច្ចុប្បន្ននេះវៀតណាមបានបញ្ជូនផលិតផលចំនួនពីរនៃឧស្សាហកម្មបសុសត្វទៅកាន់ប្រទេសចិនរួមទាំងសំបុកត្រចៀកកាំ និងទឹកដោះគោក្រោមការនាំចេញជាផ្លូវការ យោងតាមពិធីសារស្តីពីការនាំចេញសំបុកត្រចៀកកាំដែលបានចុះហត្ថលេខានៅឆ្នាំ ២០២២ និងមួយទៀតស្តីពីការនាំចេញទឹកដោះគោដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៩ រវាងប្រទេសទាំងពីរ៕

Comments

Related posts