លោក ពូទីន ជូនអំណោយរថយន្ដមួយគ្រឿងផលិតដោយរុស្ស៊ី ដល់លោក គីម ជុងអ៊ុន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a33-3

a32-4

a34-3

អន្តរជាតិ៖  នៅថ្ងៃអង្គារនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានផ្ដល់អំណោយជារថយន្ដមួយគ្រឿងផលិតដោយរុស្ស៊ីជូនលោក គីម ជុងអ៊ុន ខណៈប្រទេសទាំង២ កំពុងពង្រឹងទំនាក់ទំនងលើវិស័យជាច្រើនរាប់ចាប់ពីទេសចរណ៍ រហូតដល់យោធា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA បានបញ្ជាក់ថា "លោក គីម ជុងអ៊ុន ទទួលបានអំណោយរថយន្ដមួយគ្រឿងផលិតក្នុងប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនពីលោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី"។ តាម KCNA ប្អូនស្រីបង្កើតរបស់លោក គីម គឺអ្នកនាង គីម យ៉ូជុង ក៏បាននិយាយដែរថា អំណោយនេះបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងជាពិសេសរវាងមេដឹកនាំកំពូលនៃប្រទេសទាំង២ តែមិនមានការបញ្ជាក់ពីម៉ាករថយន្ដនោះទេ។ កាលពីឆ្នាំមុន ទីក្រុងព្យុងយ៉ាងបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ីជាមួយការបើកទំព័រថ្មីនៃវិស័យទេសចរណ៍ដោយអ្នកទេសចររុស្ស៊ីមួយក្រុមបានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីដើមខែកុម្ភៈនេះ ដើម្បីធ្វើដំណើរកម្សាន្តរយៈពេល៤ថ្ងៃ ដែលធ្វើឱ្យពួកគេក្លាយជាក្រុមទេសចរបរទេសដំបូងបំផុតដែលបានធ្វើដំណើរកម្សាន្តនៅកូរ៉េខាងជើងចាប់តាំងពីមុនពេលការបិទព្រំដែនទប់ស្កាត់កូវីដ-១៩ ក្នុងឆ្នាំ២០២០៕

Comments

Related posts