អាមេរិក​ស្នើ​បទ​ឈប់​បាញ់​បណ្តោះអាសន្ន​នៅ​ហ្គាហ្សា​ក្នុង​សេចក្តីព្រាង​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0873

IMG_0875

IMG_0874

អន្តរជាតិ៖ សហរដ្ឋអាមេរិកបានស្នើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិស្តីពីតំបន់ហ្គាហ្សា ដោយអំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្នក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុម ហាម៉ាស និងការព្រមានប្រឆាំងនឹងការលុកលុយរបស់អ៊ីស្រាអែល ចូលទៅក្នុងទីក្រុងរ៉ាហ្វា ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនរាប់សែននាក់បានភៀសខ្លួនក្នុងអំឡុងពេលនៃជម្លោះនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ ចំណាត់ការនេះកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់សញ្ញាថា ខ្លួននឹងប្រើសិទ្ធិវេតូចំពោះសេចក្តី ព្រាងដំណោះស្រាយ ដែលស្នើដោយប្រទេសអាល់ហ្សេរី ដែល បានទាមទារឱ្យមានការផ្អាកបាញ់មនុស្សធម៌ជាបន្ទាន់នៅតំបន់ហ្គាហ្សា។ រហូតមកដល់ពេលនេះទីក្រុងវ៉ាស៊ីនតោនបានប្រឆាំងនឹងការប្រើប្រាស់ពាក្យ "បទឈប់បាញ់" នៅក្នុងដំណោះស្រាយរបស់អង្គការសហប្រជាជាតិជុំវិញសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។ សេចក្តីព្រាងដំណោះស្រាយចែងថា "ក្រុមប្រឹក្សាសន្តិសុខបញ្ជាក់ការគាំទ្ររបស់ខ្លួនចំពោះបទឈប់បាញ់បណ្តោះអាសន្ននៅហ្គាហ្សាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដោយផ្អែកលើរូបមន្តនៃការដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយអំពាវនាវឱ្យមានការលើកចេញនូវរាល់ឧបសគ្គ ដែលរារាំងការផ្តល់ជំនួយមនុស្សធម៌ក្នុងទ្រង់ទ្រាយធំផងដែរ"៕

Comments

Related posts