ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ ២០២៤-២០២៨ លើវិស័យធនធានទឹក និង ឧតុនិយម

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម ប្រធាន គណៈ កម្មាធិការ ជាតិ ទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បាន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំ ស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ និង ពិភាក្សាអំពី ការរៀប ចំ សន្និបាត បូក សរុប លទ្ធផល ការងារ ឆ្នាំ ២០២៣ និងលើកទិសដៅអនុវត្ត បន្តសម្រាប់ ឆ្នាំ ២០២៤ ។
 
សូមជម្រាបថា កិច្ចប្រជុំនាពេល នេះមានការចូលរួម ពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធនធានទឹក និង ឧតុនិយម ថ្នាក់ដឹកនាំ និងប្រធាននាយកដ្ឋាន នៃ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ថ្នាក់ដឹកនាំ និង ប្រធាននាយកដ្ឋាន នៃ អាជ្ញាធរទន្លេសាប និង ប្រធាននាយកដ្ឋាន ទាំងអស់ នៃ ក្រសួងធនធានទឹក និង ឧតុនិយម សរុប ប្រមាណ ៨០នាក់។
 
ឯកឧត្តម រដ្ឋមន្ត្រីមានប្រសាសន៍ថា ការរៀបចំផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ឆ្នាំ ២០២៤-២០២៨ គឺជា ការ ងារ ចាំបាច់ និង មានសារសំខាន់ សម្រាប់អនុវត្តគោលនយោបាយ អាទិភាព របស់ រាជ រដ្ឋាភិបាល ដើម្បីនាំ កម្ពុជាចេញផុតពី ស្ថានភាពជាប្រទេសដែលមានចំណូល ទាប ឆ្ពោះទៅ សម្រេច ចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ ដែលធ្វើឱ្យ កម្ពុជាក្លាយជាប្រទេស មានចំណូលខ្ពស់ សង្គមសុខដុមរមនា មានកិត្យានុភាពខ្ពស់ក្នុង ឆាក អន្តរជាតិ និង រួមចំណែក ធ្វើឱ្យ សម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកប ដោយ ចីរភាព។
 
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏ បានស្នើដល់កិច្ចប្រជុំ ឱ្យ ពិភាក្សា វិភាគ ឆ្លុះបញ្ចាំង និងវាយ តម្លៃ ល្អិត ល្អន់ នូវការ អនុវត្ត និង សមិទ្ធ ផល ដែលសម្រេចបា ន រយៈពេល ៥ឆ្នាំ ២០១៩-២០២៣ កន្លង មកនេះ ហើយ ឈរលើមូលដ្ឋាននេះ កំណត់នូវ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រ សំខាន់ ៗសម្រាប់រយៈពេល ៥ឆ្នាំ ២០២៤-២០២៨ បន្ទាប់។
 
ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍សម្រាប់ ការរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ ត្រូវ ផ្អែ កលើ ៖ ទី១) អនុក្រឹត្យ ស្តីពី ការរៀបចំ និងការ ប្រព្រឹត្តិ ទៅរបស់ក្រសួងធនធានទឹក និង ឧតុនិយម ទី២) គោលនយោបាយជាតិលើ វិស័យ ធនធានទឹកនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ទី៣) កម្មវិធី នយោបាយ របស់ រាជរដ្ឋាភិបាល និងគោល នយោបាយ អាទិភាព សំខាន់ៗ លើការងារ គ្រប់គ្រងធនធានទឹក និង ការ អភិវឌ្ឍ ប្រព័ន្ធ ធារាសាស្ត្រ ទី៤) យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់ ទី១ របស់រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា។
 
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ គឺ ដើម្បីពិនិត្យនូវលទ្ធផលការងារសម្រេច បានផ្អែកលើផែនការ ការងារឆ្នាំ២០២៣ ដែល បានដាក់ចេញ ក្រោម កិច្ចសហការ និងការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូពាក់ព័ន្ធផ្សេងទៀត។ ក្នុងពេល នោះដែរ ក៏ជាឱកាស ដើម្បី ពិភាក្សា អំពីផែនការ ដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៤ ផ្អែក លើ ចំណុចខ្លាំង និង ចំណុច ខ្សោយ ក្នុង ឆ្នាំ២០២៣ ដើម្បី ឱ្យការ អនុវត្តផែនការការងារឆ្នាំ២០២៤ កាន់តែ មាន ប្រសិទ្ធភាព ថែម ទៀត ទទួល ជោគជ័យ និង សម្រេច បាន លទ្ធផល តាមផែនការគ្រោងទុក ក្រោមកិច្ចសហការកាន់តែល្អ មាន ការ ទទួល ខុសត្រូវខ្ពស់ និងការចូលរួមកាន់តែសកម្ម៕A7T07467A7T07449A7T07509

Comments

Related posts