ថៃ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០២៤ មក​នៅ​ត្រឹម ២,២-៣,២%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1077

IMG_1076

អន្តរជាតិ៖ ប្រទេសថៃរំពឹងថា នឹងមានអត្រាកំណើនសេដ្ឋកិច្ចពី ២,២-៣,២% នៅក្នុងឆ្នាំ ២០២៤ ដែលទាបជាងការព្យាករណ៍ពី ២,៧%-៣,៧% ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ (NESDC) បានព្យាករណ៏កាលពីខែវិច្ឆិកាឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ នៅក្នុងសន្និសីទសារព័ត៌មាន NESDC បានប្រកាសថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសបានកើនឡើងត្រឹមតែ ១,៩% ក្នុងឆ្នាំ ២០២៣។ លោក Danucha Pichayanan អគ្គលេខាធិការ NESDC បានប្រាប់សន្និសីទសារព័ត៌មានថា GDP ត្រីមាសទី៤ បានកើនឡើង ១,៧% បើធៀបនឹងការព្យាករណ៍កំណើន ២,៥% ដែលធ្វើឡើងដោយអ្នកសង្កេតការណ៍ពីមុន។ កំណើននៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ត្រូវបានជំរុញដោយការកើនឡើង ៣,៤% នៃការនាំ ចេញ និងការកើនឡើង ៧,៤% នៃការវិនិយោគឯកជន ប៉ុន្តែការចំណាយរបស់រដ្ឋាភិបាលមានការថយចុះ ៣%។ ដូច្នេះ កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ ២០២៣ សម្រេចបានត្រឹមតែ ១,៩% ប៉ុណ្ណោះធ្លាក់ចុះពី ២,៥% ក្នុងឆ្នាំ ២០២២៕

Comments

Related posts