ស្នងការនគរបាលខេត្តព្រះសីហនុ ដាក់ចេញផែនការជាច្រើន ដើម្បីទប់ស្កាត់បទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសលាងសម្អាតប្រាក់

 

វិទ្យុជាតិកម្ពុជា ៖ សុភា វិសិទ្ធិពង្ស ២៥.០២.២០២៤

IMG_1724

IMG_1726

IMG_1729

IMG_1728

IMG_1727

IMG_1733

IMG_1735

IMG_1738

IMG_1737

MC : ស្នងការនគរបាលខេត្តព្រះសីហនុបានដាក់ចេញផែនការសកម្មភាពមួយចំនួន ដើម្បីទប់ស្កាត់បទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសលាងសម្អាតប្រាក់ ក្នុងគោលដៅថែរក្សាសន្តិសុខ និងធានាសុវត្ថិភាពក្នុងមូលដ្ឋានឱ្យមានភាពល្អប្រសើរ  ។ 
លោកឧត្ដមសេនីយ៍ត្រី សូ ប៊ុណ្ណារឹទ្ធិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការធានារក្សាបាននូវសុខ សុវត្ថិភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទេសចរណ៍ ដោយស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការដើម្បីអនុវត្ត ដូចជា ៖ ស្រាវជ្រាវរកក្រុមឧក្រិដ្ឋជនណាដែលប្រើប្រាស់អាវុធជាតិផ្ទុះ បង្កហានិភ័យក្នុងខេត្ត, ទប់ស្កាត់ករណីបង្ខាំងមនុស្ស ការដកហូតយកលិខិតឆ្លងដែន និងទីតាំងក្រុមហ៊ុនដែលជួលជនបរទេសមកធ្វើការខុសច្បាប់, ការអនុវត្តវិធានការបណ្ដេញចេញឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនបរទេសណាដែលប្រព្រឹត្តអំពើល្មើសច្បាប់នានាក្នុងខេត្ត, ស្រាវជ្រាវរកទ្រព្យសម្បត្តិនិងគណនីធនាគាររបស់ជនសង្ស័យ ដែលបានប្រព្រឹត្តឧក្រិដ្ឋដើម្បីបង្កកទុក, ចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានជាប់ជាប្រចាំ ដោយរួមទាំងមានការត្រួតពិនិត្យអាវុធជាតិផ្ទុះ សារធាតុស្រវឹង តេស្តរកសារធាតុញៀន ជាដើម ។
លោកឧត្ដមសេនីយ៍ត្រីបន្តថា បច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស និងកំពុងធ្វើដំណើរឈានឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប  ហេតុនេះទើបស្នងការនគរបាលខេត្ត បានដាក់យុទ្ធសាស្រ្តមួយចំនួន សម្រាប់ពង្រឹងវិធានការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌផ្សេងៗជាច្រើន ជាពិសេសបានដាក់ចេញវិធានការមួយចំនួន ក្នុងការបង្ក្រាបបទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសលាងសម្អាតប្រាក់ ដើម្បីទប់ស្កាត់ឧក្រិដ្ឋជនឆ្លងដែន និងជួយការពារសុវត្ថិភាពជួនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ព្រមទាំងវិនិយោគិនដែលមានបំណងចង់មកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ ។
« ចំពោះប្រភេទបទល្មើសនេះស្នងការដ្ឋានខេត្តមានផែនការ ទី១ ធ្វើការផ្សព្វផ្សាយឲ្យយល់ដឹងដល់ប្រជាពលរដ្ឋហើយកម្លាំងជំនាញត្រូវធ្វើយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈដើម្បីបុគ្គលិកឬអាជីវកម្មដែលមានហានិភ័យដើម្បីការពារ ទី២ កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនកម្លាំងជំនាញសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដឹងក្រុមហ៊ុនបច្ចេកទេសដើម្បីចែករំលែកព័ត៌មាននិងធនធានសរុបសេចក្ដីមកកិច្ចសហការនេះជួយក្នុងការកំណត់អត្តសញ្ញាណនិងកាត់បន្ថយការគំរាមកំហែងតាមអ៊ីនធឺណិតនិងភាពងាយរងគ្រោះ » ។
យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុក្នុងឆ្នាំ២០២៣កន្លងទៅ សមត្ថកិច្ចជំនាញបានបង្ក្រាបទល្មើសបានចំនួន ៣៣៩ករណី ឃាត់ខ្លួនចំនួន៧០០នាក់ ក្នុងនោះមានជនបរទេស១០៦នាក់ ( ៦សញ្ជាតិ ) ហើយក្នុងចំណោម៧០០នាក់នោះ សមត្ថកិច្ចធ្វើតេស្តរកឃើញសារធាតុញៀនចំនួន ១៦៣នាក់ ស្មើនឹង២៣ភាគរយនៃជនសង្ស័យសរុប ៕

Comments

Related posts