បច្ចុប្បន្នសេវាទឹកស្អាតនិងអនាម័យបានផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៥.០២.២០២៤

IMG_1739

IMG_1740

IMG_1741

MC៖ បច្ចុប្បន្នសេវាទឹកស្អាតនិងអនាម័យបានផ្តល់អត្ថប្រយោជន៍ច្រើនដល់អាជីវកម្មនិងសង្គម ដោយបាន កាត់បន្ថយជំងឺ កាត់បន្ថយហានិភ័យក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសកាត់បន្ថយការចំណាយ លើថ្លៃ ព្យាបាលជំងឺថែមទៀតផង។ 
    លោក ឆាត់ សុភាព នាយកប្រចាំប្រទេសអង្គការWaterAid នៅប្រទេសកម្ពុជា មានប្រសាសន៍ថា បញ្ហាខ្វះទឹកស្អាតនិងអនាម័យ បានបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សង្គមនិងសេដ្ឋកិច្ច ដូចជា បញ្ហាសុខភាព អប់រំ អាហាររូបត្ថម្ភ ថវិកា ជាពិសេសប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្រីក្រ ស្រ្តី កុមារ និងក្រុមងាយរងគ្រោះដទៃទៀតនៅក្នុងសង្គម ។ 
លោកបានបន្តថា ដោយសារកត្តាអវិជ្ជមានទាំងនេះហើយ ទើបទាមទារឱ្យក្រសួង ស្ថាប័ន និងអង្គការ ពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់វិនិយោគលើសេវាទឹកស្អាតនិងអនាម័យ  ដើម្បីឱ្យ ប្រជាពលរដ្ឋក្នុងសហគមន៍ កម្មករ កម្មការិនី និងបុគ្គលិក ទទួលបានសុខភាពល្អ អាចធ្វើការងារនិង សិក្សារៀនសូត្របានទៀងទាត់ ប្រកបដោយគុណភាព កាត់បន្ថយការចំណាយទៅលើបញ្ហាសុខភាព ជួយដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិថែមទៀតផង ។
    «  វិស័យទឹកស្អាត និងអនាម័យ វាផ្ដល់ផលប្រយោជន៍ច្រើនទាំងផ្នែកសុខភាព ផ្នែកសេដ្ឋកិច្ច គ្រួសារនិងសង្គម វាផ្ដល់ប្រយោជន៍ដល់សុខភាពសម្រាប់កម្មករកម្មការិនី ដែលបម្រើការនៅក្នុងរោងចក្រ នោះ ហើយកាត់បន្ថយនូវជំងឺក្នុងចំណោមកម្មករទាំងអស់ កាត់បន្ថយអវត្តមានពីការងារ ព្រោះនេះវា ពាក់ព័ន្ធនឹងសុខភាព ដូច្នេះគឺវាបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្ម នៅក្នុងរោងចក្រ កាន់តែប្រសើរឡើង ដោយសារកម្មករ កម្មការិនី បុគ្គលិករោងចក្រនោះ មានសុខភាពល្អ ដែលជា ផលប្រយោជន៍នៃការវិនិយោគទៅលើការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ » ។
     ឯកឧត្តម ហែម វណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍មានប្រសាសន៍ ថា ការផ្គត់ផ្គង់ទឹកស្អាតជាវិស័យអាទិភាពមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព និង សម្រាប់ការពង្រឹងសេដ្ឋកិច្ច។ ជាងនេះទៅទៀត ក្រសួងនិងអនុវត្តចក្ខុវិស័យ យុទ្ធសាស្ត្រអភិវឌ្ឍន៍រួម  របស់ខ្លួន ហើយនិងប្តេជ្ញាធានាឱ្យមានកំណើន ប្រកបដោយចីរភាព នៅក្នុងវិស័យនេះ ក៏ដូចជាក្នុងការ ឈានទៅសម្រេចគោលដៅ SDG 6 ឱ្យបានផងដែរ។ 
    បើតាម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការយកចិត្តទុកដាក់ខ្លាំងទៅលើការគ្រប់គ្រងសំណល់ទឹកកខ្វក់ និង ភក់សំណល់បង្គន់ ដូច្នេះ ការវិនិយោគទៅលើប្រព័ន្ធអនាម័យ ដោយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ធានាឱ្យបាននូវនិរន្តរភាពរបស់សេវាអនាម័យ ដែលនឹងធ្វើឱ្យវិស័យនេះ មានការវិវឌ្ឍប្រែប្រួល ជាវិជ្ជមានទៅថ្ងៃមុខ។
    គូរជម្រាបថា ថ្វីត្បិតប្រទេសកម្ពុជាមានវឌ្ឍនភាពច្រើន នៅក្នុងការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និង អនាម័យគួរឱ្យកត់សម្គាល់ក៏ពិតមែន នៅមានកិច្ចខិតខំដែលចាំបាច់ត្រូវធ្វើថែមទៀត ដើម្បីឈានទៅ សម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (SDG 6)  ស្តីពីទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ត្រឹមឆ្នាំ២០៣០៕

Comments

Related posts