ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ៣អាសនៈ

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

IMG_1749

IMG_1748

IMG_1747

IMG_1746

IMG_1745

IMG_1744

IMG_1743

IMG_1742

ភ្នំពេញ៖ លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ គណបក្សប្រជាជន កម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ៣អាសនៈ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផល បឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈស្មើនឹង១០,០៥២សំឡេង , គណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈស្មើនឹង១,៣៩៤សំឡេង , គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈ នោះទេ។
ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបាន លទ្ធផលជោគជ័យគួរជាទីមោទនៈ។
ឯកឧត្តមបានចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបាន លទ្ធផលជោគជ័យគួរជាទីមោទនៈ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ មានអង្គបោះឆ្នោតប្រមាណ ១១.៧៣០ នាក់ ស្មើនឹង ៩៩,៨៦ ភាគរយ បានអញ្ជើញទៅបោះឆ្នោត ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ១១.៧៤៧នាក់។
គ.ជ.ប នឹងបន្តប្រកាសលទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី២៩ ខែកុម្ភៈ។ លទ្ធផលផ្លូវការ អាចនឹង ប្រកាសនៅចន្លោះថ្ងៃទី៤ ឬថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្នុងករណីដែលគ្មានបណ្តឹងតវ៉ា៕

Comments

Related posts