តំបន់សេដ្ឋកិច្ចពិសេស៤កន្លែង ក្នុងខេត្តបន្ទាយមានជ័យទាក់ទាញទុនវិនិយោគ១២៦លានដុល្លារ

 

វិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា ២៦/០២/២០២៤

IMG_1763

IMG_1765

IMG_1764

IMG_1762

IMG_1759

IMG_1755

IMG_1751

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្ត បន្ទាយមានជ័យ ចំនួន៤តំបន់ បានទាក់ទាញទុនវិនិយោគប្រមាណ១២៦លានដុល្លារអាមេរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា  CDC នៅព្រឹកថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញ ពីការរីកចម្រើនលើគម្រោងវិនិយោគនៅក្នុងតំបន់៤នៃខេត្តបន្ទាយមានជ័យ។
បើយោងតាមប្រភពដដែលបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តបន្ទាយ មានជ័យ មានចំនួន៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះ កំពុងដំណើរការមានចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាមេរិក និងបាន បង្កើតការងារចំនួន ៥៨២២កន្លែង។
ការបើកបង្ហាញនៃប្រភពទុនចំណូលរបស់ខេត្តមួយនេះ គឺត្រូវធ្វើឡើងនៅខណៈពេលដែលឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDEC បានដឹកនាំប្រតិភូអម អញ្ជើញបំពេញទស្សនកិច្ច ពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ និងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យ និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួននៅក្នុងតំបន់នោះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ក៏មានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញ អ្នកទទួលបន្ទុកសាងសង់គម្រោង ព្រមទាំងមានការចូលរួមពីអ្នកតំណាងទីភ្នាក់ងារ   សហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអង្គប្រជុំលើកទី២៧ នៃគណៈកម្មាធិការ ចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ រវាងកម្ពុជា-ជប៉ុន ដើម្បីអាចឱ្យភាគី ជប៉ុនតាមរយៈ JICA អាចទទួលបាននូវវឌ្ឍនភាពច្បាស់លាស់ជាក់ស្ដែង នៃគម្រោងសាងសង់ ច្រកទ្វារ អន្តរជាតិស្ទឹងបត់-បានណងអៀន។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចុះពិនិត្យមើលសកម្មភាពផលិតកម្ម រោងចក្រ នៃបណ្តាក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនផងដែររួមមាន៖
១. ក្រុមហ៊ុន Nidec Die-Casting (Cambodia) Co., Ltd. ជាគម្រោងវិនិយោគផលិត  សម្ភារៈ អេឡិចត្រូនិក ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ២០,៦៣លាន ដុល្លារអាមេរិក បានបង្កើតការងារចំនួន ៨០៣កន្លែង។
២. ក្រុមហ៊ុន NHK Spring (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាល ស្រោមពូកស្បែក រថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន ៨,១៥លានដុល្លារ អាមេរិក បានបង្កើតការងារចំនួន ២៣៩កន្លែង។
៣. ក្រុមហ៊ុន HGB Motors Assembly Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលផ្គុំ និងដំឡើងរថយន្ត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ប៉ោយប៉ែត ក្នុងទុនវិនិយោគ ៧លានដុល្លារអាមេរិក មានទីផ្សារលក់នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦កន្លែង៕

Comments

Related posts