ក្រសួងវប្បធម៌នឹងរៀបចំកម្មវិធី«រាត្រីសមោសរ សំពត់បត់ខ្មែរជាលើកដំបូងនៅដើមខែមីនាខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

IMG_20240226_215616_303

photo_2024-02-26_20-15-05

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ«រាត្រីសមោសរ សំពត់បត់ខ្មែរ » អមដោយពិព័រណ៍សិប្បកម្មខ្មែរ»ជាលើកដំបូងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែមីនាឆ្នាំ២០២៤នៅសាលសន្និសីទចតុម្មុខក្រោមអធិបតីភាពសម្តេចកិត្តិសង្ហបណ្ឌិត ម៉ែន សំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងរៀបចំកម្មវិធីនេះ ធ្វើឡើងបន្ទាប់ពីមានការគាំទ្រ និងអនុញ្ញាតជាគោលការណ៍ពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងមានការគាំទ្រសហការពីអ្នកពាក់ព័ន្ធជាបន្តបន្ទាប់។

ក្នុងសន្និសីទសាព័ត៌មានបង្ហាញពីការត្រៀមរៀបចំរាត្រីសមោសរ សំពត់បត់ខ្មែរ » អមដោយពិព័រណ៍សិប្បកម្មខ្មែរ»កាលពីរសៀលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៤នៅទីស្តីការក្រសួង លោកជំទាវឡងឌីសាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការរៀបចំ«រាត្រីសមោសរ សំពត់បត់ខ្មែរ »នេះមានគោលបំណងថែរក្សាប្រពៃណី កេរដំណែលអរូបិយរបស់ដូនតាខ្មែរយើងដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ ។ កម្មវិធីនេះជាការបំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួនជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរ។

លោកជំទាវបញ្ជាក់ថា៖«គោលបំណងរបស់ខ្ញុំក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចង់ឱ្យប្អូនៗក្មួយៗជំនាន់ក្រោយបានដឹងថា សំពត់បត់នេះ គឺជាកេរដំណែលអរូបិយរបស់ដូនតាខ្មែរយើងបានបន្សល់ទុកមក។ អ៊ីចឹងក្នុងនាមយើងជាទំពាំងស្នងឫស្សី យើងជាយុវជនខ្មែរ គឺយើងត្រូវមានភារកិច្ចចូលរួមថែរក្សាលើកកម្ពស់វប្បធម៌ខ្មែរទាំងអស់គ្នា ព្រោះវប្បធម៌ខ្មែរនេះជារបស់យើងទាំងអស់គ្នា។

photo_2024-02-26_20-15-07

ជាមួយគ្នានេះ ឯកឧត្តមទិត្យ ថារិទ្ធរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ការរៀបចំ«រាត្រីសមោសរ សំពត់បត់ខ្មែរ » អមដោយពិព័រណ៍សិប្បកម្មខ្មែរ» នឹងធ្វើឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ស្អាតរបស់សំពត់បត់ខ្មែរ។

តាមការគ្រោងទុកកម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ»អមដោយពិព័រណ៍សិប្បកម្មខ្មែរ»គឺនៅថ្ងៃសុក្រ ទី១ខែមីនា ឆ្នាំ២០២៤ នឹងមានកម្មវិធីបើកពិព័រណ៍សិល្បៈខ្មែរនៅសាលសន្និសីទចតុម្មុខ។ បន្ទាប់មកថ្ងៃសៅរ៍ទី២ នឹងមានចាក់បញ្ចាំងវីដេអូស្តីពីប្រវត្តិ នៃសម្លៀកបំពាក់តាមសម័យកាលដោយចាប់ផ្តើមពីសម័យអង្គរ។ បង្ហាញទស្សនីយភាពសិល្បៈ បទចម្រៀង«សំបុត្របង »អមដោយវីដេអូខ្សែភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ,វីដេអូបង្ហាញពីភូមិតម្លាញ់ខ្មែរ ,ចាប៉ីដងវែង «តម្លៃនៃសំពត់ខ្មែរ», បញ្ចាំងវីដេអូសម្ភាសន៍ថ្នាក់ដឹកនាំវីរសិល្បៈ និងមន្ត្រីជំនាញ អំពីការប្រើប្រាស់សំពត់បត់ខ្មែរក្នុងកម្មវិធីផ្លូវការ និងកម្មវិធីសាសនាផ្សេងៗ, របាំទេវស្រីសួគ៌ និងការបង្ហាញម៉ូតសម្លៀកបំពាក់រាត្រីសមោសរជាដើម។

 

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រសួងវប្បធម៌សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរសាធារណជន   សិស្ស និស្សិត និងភ្ញៀវជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន អញ្ជើញចូលរួមទស្សនា និងផ្សព្វផ្សាយដោយសេរី ដើម្បីជាការលើកទឹកចិត្ត និងបន្តរួមគ្នាថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស៕

IMG_9255-2IMG_9281-1

photo_2024-02-26_20-15-06

 

 

photo_2024-02-26_20-18-44IMG_9232IMG_9247IMG_9251-1IMG_9255-1IMG_9270-1

IMG_9272-1

photo_2024-02-26_19-50-50

 

 

 

         

Comments

Related posts