ចិន ជំរុញឱ្យសហរដ្ឋអាមេរិកស្តាប់ការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងចាត់វិធានការជាក់ស្តែងក្នុងការសម្រេចបានបទឈប់បាញ់នៅហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a42

a43

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិក ស្តាប់ការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងចាត់វិធានការជាក់ស្តែងដើម្បីដើរតួនាទីស្ថាបនាក្នុងការសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សាស្ទ្រីប និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោកស្រី Mao Ning បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេលដែលលោកស្រីត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកត្រូវបានប្រទេសមួយចំនួនរិះគន់ចំពោះការប្រឆាំងបទឈប់បាញ់បន្ទាន់នៅតំបន់ហ្គាហ្សាស្ទ្រីប។ លោកស្រី Mao បាននិយាយថា ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលនាពេលថ្មីៗនេះនៅតែកើន ឡើង ហើយស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប គឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើងដោយជនស៊ីវិលជិត ៣០,០០០នាក់ត្រូវបានស្លាប់ និងប្រហែល ១,៩ លាននាក់ត្រូវភៀសខ្លួន។ លោកស្រីបានសង្កត់ធ្ងន់ថា បទឈប់បាញ់បន្ទាន់នៅតំបន់ហ្គាហ្សាស្ទ្រីប គឺជាការអំពាវនាវជាសាកល និងជាការឯកភាពដ៏លើសលប់របស់សហគមន៍អន្តរជាតិដោយបន្ថែមថា សហរដ្ឋអាមេរិកត្រូវតែគោរពតាមការអំពាវនាវ និងចាត់វិធានការជាក់ស្តែងដើម្បីដើរតួនាទីស្ថាបនាក្នុងការសម្រេចបានបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌៕

Comments

Related posts