លោក ចូ បៃដិន សង្ឃឹមថាអាចនឹងមានបទឈប់បាញ់ក្នុងតំបន់ហ្គាហ្សា នៅដើមសប្ដាហ៍ក្រោយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a36-15

a37-15

អន្តរជាតិ៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបាននិយាយថា លោកផ្ទាល់សង្ឃឹមថានឹងមានបទឈប់បាញ់មួយសម្រាប់តំបន់ហ្គាហ្សា ដែលអាចនឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។   នៅចំពោះមុខវិបត្តិមនុស្សធម៌កាន់តែរាលដាលធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងតំបន់ហ្គាហ្សា អ្នកតំណាងមកពីប្រទេសអេហ្ស៉ីប កាតា សហរដ្ឋអាមេរិក បារាំង និងប្រទេសមួយចំនួនទៀត បាននិងកំពុងព្យាយាមដើរតួនាទីជាអ្នកសម្របសម្រួលរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដើម្បីស្វែងរកការបិទបញ្ចប់ការសង្រ្គាម និងការដោះ លែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំក្នុងតំបន់ហ្គាហ្សា។ នៅពេលត្រូវបានសាកសួរអំឡុងធ្វើទស្សនកិច្ចមួយទៅកាន់ទីក្រុង
ញូវយ៉កថាតើអាចនឹងមានកិច្ចព្រមព្រៀងមួយដែរឬទេ? លោក ចូ បៃដិន បានឆ្លើយថា "ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្ញុំបានប្រាប់ខ្ញុំថាយើងកំពុងខិតកាន់តែជិតទៅរកកិច្ចព្រមព្រៀង ហើយខ្ញុំសង្ឃឹមថានៅថ្ងៃចន្ទសប្ដាហ៍ក្រោយ យើងនឹងមានបទឈប់បាញ់មួយ"៕

Comments

Related posts