ទិវាវប្បធម៌ជាតិ» លើកទី២៦ឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែមីនាក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

photo_2024-02-29_10-21-50

5-28ភ្នំពេញ៖រាជរដ្ឋាភិបាលនឹងប្រារព្ធកម្មវិធី «ទិវាវប្បធម៌ជាតិ»លើកទី២៦ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

4-45

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា «ទិវាវប្បធម៌ជាតិ» លើកទី២៦ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» នឹងមានអ្នកចូលរួមប្រមាណជាង៤០០០នាក់ មកពីតំណាងថ្នាក់ដឹកនាំនានា មរតកមនុស្សរស់សិល្បករទាំងក្នុងនិងក្រៅប្រព័ន្ធទូទាំងប្រទេសព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

ឯកឧត្តមពន្យល់ថា«ទិវាវប្បធម៌ជាតិ»៣ មីនា ឆ្នាំ២០២៤នេះ ចំថ្ងៃអាទិត្យ ។ ដូច្នេះ រាជរដ្ឋាភិបាលក៏បានលើកពេលទៅធ្វើពិធីធំនៅថ្ងៃទីនៅថ្ងៃទី៧ខែមីនាឆ្នាំ២០២៤វិញ ដើម្បីសម្រួលដល់អ្នកពាក់ព័ន្ធបានចូលរួមច្រើន។

ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តជ្រើសរើសប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»ដូចឆ្នាំមុនដែរព្រោះយុវជនជាកម្លាំងចលករដ៏ខ្លាំង ក្នុងការទ្រទ្រង់វប្បធម៌ជាតិ ឱ្យរីកចម្រើនទៅមុខ។

សំឡេង៖ «បច្ចុប្បន្ន យុវជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយបើមើលទៅក្នុងវិស័យវប្បធម៌ យុវជនក៏ចូលរួមច្រើនដែរ ជាពិសេស ក្នុងព្រឹត្តិការណ៍សំណេរអង្គរ មានយុវជនចូលរួមច្រើនណាស់ ដែលមកពីទូទាំងប្រទេស។ បើពិនិត្យក្នុងសកម្មភាពផ្សេងៗ មានការតាំងពិព័រណ៍សៀវភៅថ្នាក់ជាតិ ឃើញមានយុវជនច្រើន ដែលមានអ្នកចូលរួមជាង ២០ម៉ឺននាក់ ជាពិសេសយុវជនស្ម័គ្រចិត្ត ដែលមានច្រើន គួរជាទីមោទនៈ ខណៈការតែងនិពន្ធ មានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ មួយវិញទៀត ព្រឹត្តិការណ៍ភាពយន្ត យុវជនមានការចូលរួមច្រើនណាស់ដែរ បើអ្នកស្ម័គ្រចិត្តចូលរួមច្រើនមែនទែន។ អ្វី ដែលយើងនឹងធ្វើ គឺបង្កើតព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីលើកស្ទួយវិស័យវប្បធម៌ជាតិ ខណៈជាទូទៅយុវជនចូលរួមច្រើនណាស់»។

7-8

ជាមួយគ្នានេះ លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយិការង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានថ្លែងដែរថា សន្ទុះនៃការចូលរួមក្នុងវិស័យវប្បធម៌របស់យុវជន មានការកើនឡើងច្រើន ដោយសារតែក្រសួងវប្បធម៌ បានបង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញពួកគាត់។

យោងតាមរយៈសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារសំខាន់មួយរបស់ប្រជាជាតិកម្ពុជារៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ ទិវានេះ ក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិកាស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរ គ្រប់រូបក្នុងគោលបំណងធានាឱ្យបាននូវការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេស យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕photo_2024-02-29_10-25-11 (3)

photo_2024-02-29_10-25-09photo_2024-02-29_10-25-11

photo_2024-02-29_10-25-11 (2)

1-922-623-66

6-14

Comments

Related posts