វិស័យសំខាន់៣ត្រូវបានព្យាករណ៍ថា អាចនឹងមានស្ថានភាពល្អប្រសើរនៅក្នុងឆ្នាំ២០២៤

 

វិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា ០៤/០៣/២០២៤

IMG_2707

IMG_2705-1

IMG_2704

IMG_2708

IMG_2707

IMG_2706-1

IMG_2709

IMG_2710

IMG_2711

បណ្តាដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា បានព្យាករណ៍ពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៤នេះ ដោយបានកត់សម្គាល់ឃើញពីវិស័យសំខាន់ៗចំនួន៣ ដែលអាចហក់ឡើងខ្ពស់នៅឆ្នាំនេះ ក្នុងនោះរួមមាន៖ វិស័យទេសចរណ៍ កាត់ដេរ និងវិស័យកសិកម្ម ដោយរំពឹងថាអាចទទួលបានស្ថានភាពល្អប្រសើរ ជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនប្រមាណ ៦,៦% ចាប់ពីដើមឆ្នាំ២០២៤នេះទៅ។ 
បណ្តាដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា បានវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយព្យាករណ៍ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៦,៦% នៅក្នុងឆ្នាំ២០២៤នេះ។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានក្តីរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនៅឆ្នាំនេះ ដោយពឹងផ្អែកលើវិស័យសំខាន់ៗមួយចំនួន។ 
បើតាមឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កត្តាជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៤នេះ រួមមាន ភាពល្អប្រសើរនៃសេដ្ឋកិច្ច ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា, វិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏នៅតែរំពឹងថាមានកំណើនល្អ, វិស័យទេសចរណ៍ក៏រំពឹងថានឹងបន្តកើនឡើង ខណៈវិស័យកាត់ដេរបានបង្ហាញសញ្ញាមានកំណើនឡើងវិញ នៅដើមឆ្នាំ២០២៤។
ឯកឧត្តមបន្តថា សេដ្ឋកិច្ចសាកល បានវាយតម្លៃលើដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដោយបានបញ្ជាក់ពីភាពល្អប្រសើរលើស្ថានភាពសេដ្ឋកិច្ច ដូច្នេះកត្តានេះអាចផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។ 
ឯកឧត្តមបន្ថែមថា បើតាមការវាយតម្លៃពីដៃគូពាណិជ្ជកម្មធំៗដដែលនេះ បានបង្ហាញថា និន្នាការនៃវិស័យ non-government និងមានស្ថានភាពល្អប្រសើរបន្តទៀត។ ហើយសង្ឈឹមថាវិស័យទេសចរណ៍និងបន្តកើនឡើងជាងឆ្នាំ២០២៣ រីឯវិស័យកាត់ដែរកំពុងងើបឡើងវិញជាបណ្តើរៗដែរ។ 
 ខ្ញុំចង់បញ្ជាក់ដែរថា អាចមានសំណួរសួរថា ចុះការវាយតម្លៃនេះយើងឃើញថា ៥.៦ ឬ ៦.៦វារាងខ្ពស់ ប៉ុន្តែខ្ញុំសូមបញ្ជាក់ត្រង់នេះឱ្យច្បាស់ថា ការវាយតម្លៃរបស់ស្ថាប័នអន្តរជាតិ ដែលនៅក្នុងនេះគឺមាន IMF, world, bank, ADB, AMRO ដែលមាន ស្ថាប័ន៤ធំៗ វាយតម្លៃពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ចនេះ គឺបានវាយតម្លៃសេដ្ឋកិច្ចកម្ពុជាគឺមានកំណើនក្នុងរង្វង់ខ្ពស់ជាង៥%ក្នុងឆ្នាំ២០២៣ ហើយមិនទាបជាង៦%នៅឆ្នាំ២០២៤។
បើតាមការកត់សម្គាល់របស់ឯកឧត្តម ផាន់ ផល្លាបានឱ្យដឹងថា នៅដើមឆ្នាំ២០២៤នេះ តួលេខនៃការនាំចេញវិស័យកាត់ដែរ និងផលិតផលកាត់ដេរនៅឆ្នាំ២០២៤ គឺមានសញ្ញាណខ្ពស់ជាងតួលេខ កាលពីខែមករាឆ្នាំ២០២៣។ជាមួយគ្នានេះដែរ បើតាមការសាកសួរអ្នកពាក់ព័ន្ធនិងអ្នកបញ្ជាទិញតាមបណ្តារោងចក្រ គឺ បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ គ្រប់អ្នកពាក់ព័ន្ធមានក្តីសង្ឈឹមនិងមានសញ្ញាវិជ្ជមាននៅក្នុងការបញ្ជាទិញ និងការផលិត។នៅមានសញ្ញាណល្អមួយទៀត សម្រាប់វិស័យកសិកម្ម គឺនៅតែអាចរក្សាបានកំណើនល្អប្រសើរ សម្រាប់ខែមករានៅឆ្នាំនេះ ហើយអ្នកបម្រើលើវិស័យកសិកម្មនេះក៏មានក្តីរំពឹងថា វិស័យកសិកម្ម នឹងបន្តមានស្ថានភាព ល្អប្រសើរដូចពេលនេះ និងពេលអនាគតទៅមុខទៀត៕

Comments

Related posts