រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់មន្រ្តីថ្មីចំនួន៣០រូប ត្រូវខិតខំប្រឹងប្រែងបំពេញកិច្ចការងារឱ្យបានល្អ

 

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី ៤ មីនា ២០២៤

IMG_2786-1

IMG_2782

IMG_2785

IMG_2784-1

IMG_2783

IMG_2781

IMG_2778-1

  Mc រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់មន្រ្តីថ្មីចំនួន៣០រូប ត្រូវខិតខំប្រឹងប្រែងបំពេញកិច្ចការងារតាមជំនាញរបស់ខ្លួន ហើយត្រូវគោរពតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ដែលមានជាធរមាន ពិសេសច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ។
    ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំណែនាំអំពីរបៀបរបបការងារដល់មន្រ្តីក្របខណ្ឌពិសេសថ្មីចំនួន ៣០រូប នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការតម្រង់ទិសដល់មន្រ្តីថ្មីត្រូវខិតខំប្រឹងប្រែងបំពេញកិច្ចការងារតាមជំនាញរបស់ខ្លួន ហើយត្រូវគោរពតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ដែលមានជាធរមាន ពិសេសច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមជាមួយគ្នានេះដែរ ត្រូវធ្វើការសិក្សាបន្ថែម ដើម្បីបង្កើនចំណេះដឹងជំនាញ ពង្រឹងសមត្ថភាពជាប្រចាំ ដោយសារបច្ចេកវិទ្យាកាន់តែទំនើបមានការវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យមានការសិក្សារៀនសូត្រឈ្វេងយល់បន្ថែម ទោះបីចេញពីសាលារៀនមកយើងចេះជំនាញរួចហើយក្តី តែត្រូវសិក្សាបន្ថែមទៀត ។
   ឯកឧត្តម នេត្រ ភក្ត្រា បានលើកនូវបទពិសោធន៍នៅក្នុងដំណើរការអាជីពការងារគឺទី១ ត្រូវមាន ចំណេះ និងជំនាញច្បាស់លាស់ ទី២ ភាពស្មោះត្រង់ គឺជាចំណុច ខ្លាំង ទី៣ ការអំណត់ព្យាយាមក្នុងការបំពេញកិច្ចការងារទោះបីក្នុងកាលៈទេសៈណាក៏ត្រូវមានការតាំងចិត្តខ្ពស់ ទើបត្រូវបានគេទទួលស្គាល់ ។ 
    ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា បានដាក់ ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងនោះគឺការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោតលើចំណុចបីសំខាន់ ទី១ គឺធនធានមនុស្ស អ្នកដែលមានចំណេះ ជំនាញច្បាស់លាស់ , ទី២ គុណាធិតេយ្យ សំដៅទៅលើសមត្ថភាព និងស្នាដៃ ទី៣ ផ្តោតទៅលើសីលធម៌ ចរិយាធម៌ និងគុណធម៌ របស់មន្ត្រី ។ 
   ឯកឧត្តម បានលើកឡើងដែរថា មនុស្សត្រូវការបីសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ ទី១ សុខភាព ទី២ ចំណេះដឹង ជំនាញ ទី៣ សីលធម៌។  មនុស្សអាចខ្វះចំណេះដឹង ខ្វះលុយ តែបើមានសុខភាពល្អ មានសីលធម៌ល្អ គឺមនុស្សមានតម្លៃ ។ តែបើមនុស្ស មានសុខភាពល្អ មានចំណេះដឹង មានលុយ តែខ្វះសីលធម៌ក៏អត់មានតម្លៃក្នុងសង្គមនោះដែរ ៕

Comments

Related posts