អាជ្ញាធរស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងចាប់ផ្តើមអភិវឌ្ឍតំបន់ជួមាត់ទន្លេឱ្យមានសោភ័ណភាពស្អាត


វិទ្យុជាតិកម្ពុជា ៖ លោកគឹមហឿនស្ទឹងត្រែង
M.C អាជ្ញាធរស្រុកសៀមប៉ាង រៀបចំសន្តិសុខ សណ្តាប់ធ្នាប់  និង អនាម័យ បរិស្ថាន ដើម្បីលើកកម្ពស់ តំបន់ជួរមាត់ទន្លេទីរួមស្រុកឱ្យសោភ័ណភាពស្អាត ដើម្បីលើកស្ទួយ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនតបតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។
         ក្នុងសកម្មភាពសម្អាតបរិស្ថានតាមជួមាត់ទន្លេនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងថ្ងៃទី០៤ ខែមិនាឆ្នាំ២០២៤លោកផាន់យុត អភិបាលស្រុកសៀមប៉ាង បានអរគុណដល់ប្រជាពលរដ្ឋដែលមានការយល់ដឹងចាកចេញទៅរស់នៅកន្លែងថ្មី បើទោះបីជាតំបន់នេះ ពួកកាត់បានរស់នៅតាំងពីដូនតាមកយ៉ាងណា ក៏ដោយ ។
លោក អភិបាលស្រុកបន្តថា៖អាជ្ញាធរ នឹងខិតខំប្រឹងប្រែងធ្វើអ្វីៗទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ចង់បានបន្ទាប់ពីសាងសង់ផ្លូវបេតុង នៅតាមជួមាត់ទន្លេនេះហើយ  នឹងរៀបចំ បន្តសម្អាតបរិស្ថាន ហើយ ឈានទៅសាងសង់ច្រាំងទន្លេ សួនច្បារ  ឱ្យដូចទីរួមខេត្តនៅពេលអនាគត ព្រោះថាបើប្រជាពលរដ្ឋបន្តរស់នៅលើដីចំណីច្រាំងនេះ នឹងមានបញ្ហាប្រឈមនៅខែវស្សាទឹកទន្លេសេកុងហូរខ្លាំងច្រាំងបាក់ដាច់បង្កគ្រោះមហន្តរាយប៉ះពាល់ដល់ការរស់នៅថែមទៀត។
      លោកសំប៊ុនធិន អភិបាលរងស្រុកទទួលបន្ទុកជួយរៀបចំផែនការនេះបានបញ្ជាក់ថា៖ ក្នុងចំណោមបងប្អូនជាង១២០គ្រួសារ  នៅសល់ជាង១០គ្រួសារទៀត ដែលពួកគាត់ត្រៀមរុះរើចេញឱ្យបានមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ   ដើម្បីផ្តល់ឱកាសឱ្យក្រុមការងាររៀបចំអភិវឌ្ឍតំបន់នេះ។
        លោកបន្តថា៖  ប្រជាពលរដ្ឋយើងភាគច្រើនបានទៅតាំងលំនៅដ្ឋានថ្មីហើយ   ព្រោះគាត់ក៏ខ្លាចជួបហានិភ័យផ្សេងៗ  ដែលកើតមានពីគ្រោះមហន្តរាយទឹកជំនន់   ហើយការចាកចេញនេះបានបង្ហាញពីទឹកចិត្តចួលរួមអភិវឌ្ឍន៍ធ្វើឱ្យទឹកដីស្រុកកំណើតមានសោភ័ណភាពស្អាត ។
      លោកផែង ចា ប្រជាពលរដ្ឋរស់នៅភូមិ ឃុំសេកុងបានសំដែងការសាទរចំពោះការគិតគូរគ្រប់យ៉ាងពីអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ខេត្តនិងស្រុក   ព្រោះនេះជាបំណងចង់ឱ្យស្រុកសៀមប៉ាងមានការកែប្រែមុខមាត់ថ្មី។
លោកគាំទ្រដល់ការអភិវឌ្ឍទីរួមស្រុក ឱ្យមានសោភ័ណភាពព្រោះអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានច្រើន ដោយសារភ្ញៀវចង់ឃើញភូមិសាស្ត្រទឹកដីកំណើតដើមជនជាតិ ដែលមានព្រំប្រទល់ជាប់គ្នាជាមួយប្រទេសឡាវ    ហើយឱកាសនោះប្រជាពលរដ្ឋយើង ក៏ទទួលបានប្រាក់ចំណូលដោយប្រយោលពីវិស័យទេសចរណ៍ ។
    សូមបញ្ជាក់ថា៖នៅខេត្តស្ទឹងត្រែង  ក្រុង  ស្រុកនីមួយៗមានភូមិសាស្ត្រជាប់តាមដងទន្លេ  ហើយឯកឧត្តមស្វាយសំអ៊ាង អភិបាលខេត្តជំរុញ  ឱ្យអាជ្ញាធរស្រុករៀបចំអភិវឌ្ឍឱ្យមានសោភ័ណភាព បៃតងស្រស់បំព្រង  ដើម្បីប្រកួតប្រជែងភាពស្អាត   ហើយបច្ចុប្បន្នបន្ទាប់ពីក្រុងស្ទឹងត្រែង  មានស្រុកសេសាន  និងស្រុកសៀមប៉ាងកំពុងរៀបចំបន្ថែម   លើផែនការអភិវឌ្ឍធ្វើឱ្យឆ្លើយតបទៅនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុង អាណត្តិទី០៧នេះ ៕photo_2024-03-04_17-22-44photo_2024-03-04_17-22-54

photo_2024-03-04_17-22-57

 

Comments

Related posts