សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកវិនិយោគអូស្ត្រាលី មកសិក្សាស្វែងយល់ពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៥ ២ ២០២៤

a2-61

a6-53

a5-55

a-45

a1-60

a3-59

a4-59

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកវិនិយោគអូស្ត្រា លី មកសិក្សាស្វែងយល់ពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា ដើម្បីមានឱកាសទាញផលចំណេញពីនយោបាយពាណិជ្ជកម្មរបស់កម្ពុជា។

ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិកទ័ររៀ ដោយមានការចូលរួមពីវិនិយោគិនចំនួន ៣៥០នាក់ និងក្រុមហ៊ុនចំនួន ៣៥០ក្រុមហ៊ុនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកអំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ដែលមានប្រមាណ៧ទសវត្សរ៍មកនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកពីតួនាទីរបស់អូស្ត្រាលី ដែលបានចូលរួមក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា និងការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាតាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទៅលើវិស័យសំខាន់រួមមានហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងវិស័យកសិកម្មជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញពីសក្តានុពល និងឱកាសនៃការវិនិយោគនៅកម្ពុជា ដែលនាំឱ្យអ្នកវិនិយោគអាចទទួលបានផលល្អប្រសើរពីការវិនិយោគរបស់ពួកគេ តាមរយៈគោលនយោបាយលើកទឹកចិត្ត និងគាំពារអ្នកវិនិយោគរបស់រាជរដ្ឋាភិបាល កត្តាភូមិសាស្ត្រ ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសនានា ដែលធ្វើឱ្យទីផ្សារផលិតផលមានទំហំធំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកវិនិយោគអូស្ត្រា លី ចូលមកកាន់កម្ពុជាសិក្សាស្វែងយល់ពីឱកាសនៃការវិនិយោគ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសរង់ចាំស្វាគមន៍អ្នកវិនិយោគរបស់អូស្ត្រាលី ប្រកបដោយក្តីសោមនស្សរីករាយ។
សូមបញ្ជាក់ថា ក្នុងវេទិកាធុរកិច្ចនេះ ក៏មានពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារដូចជា
១៖ អនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិកទ័ររៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសអូស្រ្តាលី។
២៖ អនុស្សរណៈយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងការចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ ។
គួរជម្រាបថា វេទិកាធុរកិច្ចនេះ ក៏នឹងបន្តជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ហាញអំពីសក្តានុពលវិនិយោគ យន្តការលើកទឹកចិត្ត និងសម្របសម្រួលដល់ការវិនិយោគ ក៏ដូចជាបង្កលក្ខណៈដល់វិស័យឯកជនរបស់កម្ពុជា និងអូស្ត្រាលី អាចស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីបង្កើតឱកាសវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា៕

Comments

Related posts