រដ្ឋសភា អះអាងថា កំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រី

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៥ ០៣ ២០២៤

a28-36

a27-39

a26-47

a29-32

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទីនៃកម្ពុជា បានអះអាងថា រដ្ឋសភាកំពុង ជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រី សំដៅបង្កើនការ ចូលរួមរបស់ស្ត្រីក្នុងទីផ្សារពលកម្ម និងភាពជាអ្នកដឹកនាំ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រីក្នុងពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៤ នាវិមានរដ្ឋសភា ព្រឹកថ្ងៃទី៥ ខែមីនានេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានឲ្យដឹងថា រដ្ឋសភាកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹង សមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នក នយោបាយសភាស្ត្រី ព្រមចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិនានារួមមាន៖ យុទ្ធនាការ girl2leader វេទិកាអន្តរសភា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APPF) វេទិកាសភានិយាយ ភាសាបារាំង (APF) វេទិកាសភាអាស៊ីអឺរ៉ុប (ASEP) និងវេទិកាសភាផ្សេងៗទៀត ដែលផ្តោតទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សិទ្ធិ និងសុខុមាលភាពរបស់ស្ត្រី កុមារ យុវជន និងមនុស្សចាស់ ជាដើម។
ឯកឧត្តម គូសបញ្ជាក់ថា រដ្ឋសភាបានអនុម័តច្បាប់ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុងការ បញ្ជ្រាបសមភាពយេនឌ័រ នៅក្នុងគោលនយោបាយសាធារណៈ និងច្បាប់ដែលគិតពីបញ្ហា ប្រឈមរបស់ ស្ត្រី ផងដែរ។ លើសពីនេះទៀត នៅក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ សភាកម្ពុជាបានជំរុញ ឲ្យមានការ អនុម័តលើសេចក្តីសម្រេចស្តីពីសមភាពយេនឌ័រ និងគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព និងសេចក្តី សម្រេចស្តីពីការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ការចូលរួមរបស់ស្ត្រី ក្នុងការស្តារសេដ្ឋកិច្ច ប្រកប ដោយចីរភាព និងបរិយាបន្ន ដើម្បីពិនិត្យឡើងវិញទៅលើបញ្ហាប្រឈមរបស់ស្ត្រីនិងវឌ្ឍនភាពដែលអាស៊ាន សម្រេចបាន ដើម្បីជំរុញអនុវត្តការប្តេជ្ញាចិត្តរបស់សភាក្នុងតំបន់ លើបេសកកម្មឈានទៅសម្រេចបាន សមភាពយេនឌ័រ តាមការកំណត់របស់គោលដៅអភិវឌ្ឍន៍ដោយចីរភាព។
ឯកឧត្តម ជាម យៀប បន្តថា ទោះជាយ៉ាងណាក្ដី ប្រទេសយើងនៅតែយកចិត្តទុកដាក់បន្តការកែលម្អ នូវចំណុចជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្ត្រី និងក្មេងស្រី សំដៅបង្កើនការចូលរួមរបស់ស្ត្រីក្នុងទីផ្សារពលកម្ម និងភាព ជាអ្នកដឹកនាំ ក៏ដូចជាការជំរុញឱ្យស្ត្រីចូលរួម នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកនយោបាយ និងកសាង នូវយន្តការគាំពារសុវត្ថិភាពសង្គមចំពោះស្ត្រី និងក្មេងស្រី។
ឯកឧត្តម ជាម យៀប បានសង្កត់ធ្ងន់ថា រដ្ឋសភានឹងបន្តការគាំទ្រចំពោះការតាក់តែងច្បាប់ ការពិនិត្យ ពិភាក្សា និងការអនុម័ត ព្រមទាំងតាមដានការអនុវត្តច្បាប់ផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យច្បាប់ទាំងនោះ មានការឆ្លើយតបទៅនឹងសេចក្តីត្រូវការយេនឌ័រ ពោលគឺ ដើម្បីបម្រើផលប្រយោជន៍ប្រកបដោយសមភាព ដើម្បីប្រជាពលរដ្ឋ ទាំងប្រុស ទាំងស្រី និងអ្នកដែលមានអត្តសញ្ញាណយេនឌ័រផ្សេងទៀតផងដែរ។ ក្នុងន័យនេះ ឯកឧត្តម បានប្រកាសគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សា ជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារី បន្តនិងជំរុញការរៀបចំ និងអនុវត្តគោលនយោបាយ ក៏ដូចជាវិធានការ នានា ដែលបង្កលក្ខណៈឲ្យក្មេងស្រី និងស្ត្រីទទួលបាននូវឱកាសពេញលេញនៅក្នុងការកសាងសមត្ថភាព ការធ្វើឲ្យមានតុល្យភាព រវាងការ ទទួលខុសត្រូវក្នុងផ្ទះ និងការងារក្រៅផ្ទះរបស់ស្ត្រី និងបុរស ឱ្យកាន់តែ ខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់សង្គមជាតិទាំងមូលរបស់កម្ពុជាយើង។
តាមប្រសាសន៍របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានឲ្យដឹងថា ស្ត្រីបាននិងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងការលើកកម្ពស់ស្ថានភាពជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ច គ្រួសារ និងជាតិ ដោយនៅក្នុងនោះប្រមាណ៦៩ភាគរយ ជាអ្នកតំណាងអង្គភាពសេដ្ឋកិច្ចសរុបនៅកម្ពុជា។ កម្ពុជាទទួលបានការដាក់ចំណាត់ថ្នាក់ខ្ពស់បំផុត ក្នុងចំណោមបណ្ដាប្រទេសក្នុងពិភពលោក ដែលមាន សេរីភាពសម្រាប់ស្ត្រី ក្នុងការចាប់ផ្ដើមអាជីវកម្ម និងធុរកិច្ច៕

Comments

Related posts