ក្រសួងព័ត៌មាន បានដាក់ចេញកំណែទម្រង់វិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីធ្វើឱ្យក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៥ មីនា ២០២៤

IMG_2983

IMG_2991

IMG_2987

IMG_2982-1

IMG_2984

MC៖ ក្រសួងព័ត៌មាន បានដាក់ ចេញកំណែទម្រង់វិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីធ្វើឱ្យក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។
    ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន CCJA ដឹកនាំដោយ លោក សយ សុភាព ប្រធានសមាគម នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សមាគមសារព័ត៌មាន នៅតែដើរតួនាទីសំខាន់ក្នុងការសហការជាមួយក្រសួងព័ត៌មាន ដើម្បីតម្រង់ទិសអ្នកសារព័ត៌មានឱ្យអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ ហើយសមាគមក៏បានចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាឱ្យមានការរីកចម្រើនទៅមុខទៀត ។
  ឯកឧត្តម បន្តថា នៅដើមអាណត្តិទី៧ រយៈពេល ៦ខែកន្លងមកនេះ ក្រសួងព័ត៌មាន បានដាក់ចេញនូវការងារជាច្រើនជាការដ្ឋានកំណែ ទម្រង់វិស័យព័ត៌មាន និងសោតទស្សន៍ ដោយផ្ដោតជាសំខាន់ គឺការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។ ទន្ទឹមនេះជាចក្ខុវិស័យ គឺធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល មួយដែលប្រកបដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព។ ទាក់ទងកិច្ចការងារទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឯកឧត្តម បានជម្រាបជូនថា ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន។ ដូច្នេះ ស្ថាប័នសារព័ត៌មានទាំងអស់ សូមបន្តរួមគ្នាការពារសណ្តាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និង សន្តិសុខព័ត៌មាន ដើម្បីរក្សាឱ្យបាននូវសន្តិភាព និងស្ថេរភាពកម្ពុជា ដោយត្រូវផ្សព្វ ផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន ។
     ឯកឧត្តម បន្ថែមថា ក្រសួងព័ត៌មាន បានធ្វើកិច្ចការងារជាច្រើនជាផលប្រយោជន៍ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ រួមទាំងកិច្ចការងារ ការពារសិទ្ធិរបស់អ្នកសារព័ត៌មាន ដើម្បីប្រកបវិជ្ជាជីវៈបានត្រឹមត្រូវ មានក្រមសីលធម៍ វិជ្ជាជីវៈល្អ ដោយក្នុងនោះដែរ ក្រសួងព័ត៌មាន បានបើកដំណើរការឡើងវិញនូវ មណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ របស់ក្រសួងព័ត៌មាន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធាន មនុស្សក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ។
   ឯកឧត្តម បានជម្រាបជូនដែរថា ក្រៅពីការគិតគូរនិងផ្តល់កិច្ចគាំពារដល់មន្ត្រី  ក្រសួងព័ត៌មាន ក៏បានគិតគូរដល់បងប្អូនអ្នកសារព័ត៌មាន និងក្រុមគ្រួសារតាមរយៈកិច្ចគាំពារសុខុមាលភាព និងកាត់បន្ថយការចំណាយ ដោយក្រសួងបានចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក យល់ព្រមធ្វើការផ្តល់នូវការបញ្ចុះតម្លៃពិសេសទៅលើថ្លៃសេវាកម្មពិនិត្យសុខភាព ៣០ ភាគរយ។ ជាជំហានបន្តទៅមុខទៀត បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយនឹងមានភ្ជាប់ QR code ថែមទៀតផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់អ្នកសារព័ត៌មាន ។ ជាមួយនេះដែរ ឯកឧត្តម បានជំរុញដល់ ប្រធានសមាគមសារព័ត៌មានទាំងអស់ត្រូវគិតគូរដល់សមាជិក សមាជិការបស់ខ្លួន ដើម្បីចុះបញ្ជីធ្វើបណ្ណ បសស បេឡាជាតិសន្តិសុខសង្គម ដែលទទួលបានអត្ថប្រយោជន៍ច្រើនផ្នែកសុខភាព។
  លោក សយ សុភាព បានបញ្ជាក់ជូនថា ការដែលសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន ចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាឱកាសនេះគឺគោរពស្នើសុំអនុសាសន៍បន្ថែមពី ឯកឧត្តម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយប៉ះពាល់ដល់កិត្យានុភាពឱកាសវិនិយោគចិននៅកម្ពុជា ៕

Comments

Related posts