កម្មករជំនាញជួសជុលប្រាសាទ យកអស់កម្លាំងកាយចិត្ត តស៊ូឡើងចុះភ្នំបាខែងជារៀងរាល់ថ្ងៃ ដើម្បីជួសជុលប្រាសាទភ្នំបាខែង ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤

IMG_3012-1

IMG_3011-1

IMG_3015

IMG_3018

IMG_3020-1

IMG_3019

IMG_3017

IMG_3021

MC. ក្រុមកម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅចូលរួមជួស ជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) បានបង្ហាញការសប្បាយចិត្តនៅក្នុងកន្លែងការងារថ្មី និងបានចូលរួមចំណែកធ្វើឱ្យប្រាសាទមានភាពរឹងមាំឡើងវិញ។
 
   លោក សូ នៅ អាយុ៥៤ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងត្បូង ដែលមានជំនាញផ្នែកដាប់ ឆ្លាក់ និងរៀបថ្មអស់រយៈពេលជាង១០ឆ្នាំ នៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរាមកហើយ មានប្រសាសន៍ថា លោកសប្បាយ ចិត្ត និងធ្វើការងារជួសជុលប្រាសាទ បុរាណភ្នំបាខែង ទោះបីជាលោកត្រូវឡើងចុះភ្នំខុសពីការងារដែលលោកធ្លាប់ធ្វើក៏ដោយ។ លោកថា នៅការដ្ឋានជួសជុលប្រាសាទលើភ្នំបាខែង គឺក្រុមការងារបានទទួល ស្វាគមន៍រូបលោកយ៉ាងកក់ក្ដៅ។ ចំណែក ការងារក៏បំពេញទៅតាមជំនាញរបស់ខ្លួនមានកន្លងមក ដែលមិនមានការលំបាកអ្វីនោះឡើយ។ លោកពិតជាសប្បាយ រីករាយជាខ្លាំង ដែលរូបជាចំណែកមួយ ក្នុងការធ្វើឱ្យប្រាសាទភ្នំបាខែង អាចងើបឈរឹងមាំឡើងវិញ។
 បទពិសោធន៍ដូចជាមិនសូវពិបាកដោយសារ មកដល់គាត់សហការឱ្យយើងធ្វើផង គាត់ធ្វើផង យើងសម្រួលការងារគ្នាបានល្អ ខ្ញុំតាំងចិត្តខំជួសជុលប្រាសាទនេះ។
មិនខុសគ្នាប៉ុន្មានពីអ្នកជួសជុលប្រាសាទខាងលើ លោក សុខ សាវ៉េត អ្នកភូមិស្រះស្រង់ខាងត្បូងម្នាក់ទៀត ដែលបានបម្រើការងារផ្នែកជួសជុលប្រាសាទតាំងពីឆ្នាំ២០០៤មក បានឱ្យដឹងដែរថា ដោយធ្លាប់មានបទពិសោធន៍ក្នុងការជួសជុលប្រាសាទជាច្រើនមកហើយនោះ ដូច្នេះការងារជួសជុលប្រាសាទភ្នំបាខែង ក៏មិនសូវខុសគ្នាពីការជួសជុលប្រាសាទបុរាណដទៃទៀតប៉ុន្មានឡើយ គ្រាន់តែត្រូវចំណាយពេលឡើងចុះនៅលើភ្នំបន្តិចប៉ុណ្ណោះ។ លោកថា នៅទីនេះលោកបានជួយដាប់ ដុសខាត់ថ្ម ដើម្បីរៀបផ្គុំឡើងវិញ ហើយលោកពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានជាចំណែកមួយ ក្នុងការរួមគ្នាជួសជុលអភិរក្សប្រាសាទភ្នំ បាខែងបានកាន់តែប្រសើរឡើង។ 
 ទេខ្ញុំមានអី មានតែអរគុណអាជ្ញាធរជាតិអប្សរាបានបញ្ជូនពួកខ្ញុំមកធ្វើការជាមួយខាងWMFព្រោះបទពិសោធន៍លើកទីមួយហើយ បានមកចូលចំណោមជាមួយគេ មិនដែលធ្លាប់ទេតែគេបញ្ជូនមកហើយក៏មក គម្រោងដែលត្រូវធ្វើធ្វើតែនៅខាងក្រោមៗ ខុសប្លែកត្រង់ថាឡើងចុះៗ ដូចដឹងស្រាប់ហើយឡើងភ្នំចុះភ្នំថ្មើជើង។
តំណាងកម្មករជំនាញជួសជុលប្រាសាទ បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលផ្តល់ទំនុកចិត្ត និងផ្តល់ឱកាសសម្រាប់ពួកគាត់ ក៏ដូចជា ក្រុមការងារទៅជួសជុលប្រាសាទភ្នំបាខែង។
   សូមជម្រាបថា តាមរយៈគម្រោងជួសជុលប្រាសាទភ្នំបាខែង អាជ្ញាធរជាតិអប្សរា បានផ្តល់សម្ភារ និងកម្លាំងកម្មករជំនាញដល់អង្គការមូលនិធិប្រាសាទពិភពលោក (world Monument Fund)ដើម្បីជួយធ្វើការជាប្រចាំថ្ងៃនៅការដ្ឋានជួសជុលប្រាសាទភ្នំ បាខែង។ កម្លាំងមនុស្ស ដែលអាជ្ញាធរជាតិអប្សរាផ្ដល់ទៅជួយការងារអង្គការ(WMF)នោះ គឺសុទ្ធតែអ្នកជំនាញខាងគូរប្លង់ រកថ្ម ជួសជុលថ្ម រើថ្ម រៀបថ្ម ឆ្លាក់ក្បាច់ អ្នកជំនាញផ្នែកជួសជុលពង្រឹងគ្រឹះ និងអ្នកជំនាញការពារប្រព័ន្ធទឹក ដែលយល់ដឹងពីផលបះពាល់នៃការជម្រាបទឹក ដែលម្នាក់ៗមានបទ ពិសោធន៍ និងជំនាញ យ៉ាងហោច ណាស់ក៏ជាង១០ឆ្នាំដែរ។ ដោយកន្លងមកអាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក(WMF) គឺជាដៃគូសហប្រតិបត្តិការយ៉ាងល្អក្នុងកិច្ចការអភិរក្ស និងជួសជុលប្រាសាទបុរាណរយៈពេល៣៥ឆ្នាំមកហើយ៕

Comments

Related posts