នៅថ្ងៃពុធ ទី៦ ខែមីនា ស្អែកនេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សាប្រធានបទស្ដីពី៖«ស្ថាប័នរដ្ឋត្រូវតែជាគំរូ និងថាទេ ចំពោះគ្រឿងញៀន»

សូមគោរពជម្រាបជូនថា ដើម្បីបង្កើនការយល់ដឹង និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«ស្ថាប័នរដ្ឋត្រូវតែជាគំរូ និងថាទេ ចំពោះគ្រឿងញៀន»។ បច្ចុប្បន្ននេះតើការងារលប់បំបាត់គ្រឿងញៀនក្នុងស្ថាប័នរដ្ឋមានស្ថានភាពយ៉ាងដូចម្ដេច?តើរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធមានគោលនយោបាយ និងយន្តការយ៉ាងណាដើម្បីលប់បំបាត់គ្រឿងញៀនក្នុងស្ថាប័នរដ្ឋប្រកបដោយប្រសិទ្ធភាព? ឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់អស់លោកអ្នកជុំវិញប្រធានបទនេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ 
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨។
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!photo_2024-03-05_20-23-51

Comments

Related posts