មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញដល់មន្ទីរព័ត៌មានខេត្តកែប ត្រូវបន្តផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ក្នុងខេត្តឱ្យកាន់តែទូលំទូលាយ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកែប
កែប៖ ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប បានណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកែប ត្រូវបន្តផ្សព្វផ្សាយពីសក្តានុពលខេត្តឱ្យកាន់តែទូលំទូលាយដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើន ខណៈខេត្តកែបមានកន្លែងកម្សាន្ត រួមមាន ឆ្នេរលិចទឹក កោះទន្សាយ  ឆ្នេរអង្កោល ភ្នំវល្លិ៍ និង ឧទ្យានកែប ជាដើម។
ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរព័ត៌មានខេត្តកែប នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សោម កុសល បានជំរុញដល់មន្ទីរព័ត៌មានដែលជាសេនាធិការមិនអាចខ្វះបានរបស់រដ្ឋបាលខេត្តកែប និងក្រសួងព័ត៌មាន  ត្រូវបន្តការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដែលខេត្តនេះមានឱ្យកាន់តែផុសផុលបន្តទៀត និងចូលរួមតាមដានផ្សព្វផ្សាយ ពីសមិទ្ធផលដែលខេត្តកែបសម្រេចបាន និងកំពុងបន្តការអភិវឌ្ឍ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំមន្ទីរក្តាប់ព័ត៌មានក្នុងខេត្តឱ្យបានជុំ  និងឆ្លើយតបភ្លាមៗ នូវព័ត៌មានក្លែងក្លាយណាមួយ ដែលបានបង្កើតដោយក្រុមជនអនាមិក។
ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តកែប ក្នុងការអនុវត្តតួនាទីភារកិច្ចបានល្អនាពេលកន្លងមក៕photo_2024-03-05_16-19-19 (2)photo_2024-03-05_16-19-19 (3)photo_2024-03-05_16-19-19photo_2024-03-05_16-19-20 (2)photo_2024-03-05_16-19-20 (3)photo_2024-03-05_16-19-20photo_2024-03-05_16-19-21 (2)photo_2024-03-05_16-19-21photo_2024-03-05_16-19-22photo_2024-03-05_16-19-24 (2)photo_2024-03-05_16-19-24 (3)photo_2024-03-05_16-19-24photo_2024-03-05_16-19-25

photo_2024-03-05_16-19-26

Comments

Related posts