នាយករដ្ឋមន្ត្រីថៃ និងម៉ាឡេស៊ី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_3108

IMG_3109

អន្តរជាតិ៖ កិច្ចសហប្រតិបត្តិការ លើ វិស័យទេសចរណ៍ក្រោមគំនិតផ្តួចផ្តើម "ប្រទេសចំនួនប្រាំមួយ គោលដៅតែមួយ" ការកើនឡើងតម្លៃសំបុត្រយន្តហោះ និងការវិនិយោគក្នុងឧស្សាហកម្មម្ហូបអាហារ គឺជាប្រធានបទដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin និងសមភាគីម៉ាឡេស៊ីលោក Anwar Ibrahim។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា នាយករដ្ឋមន្ត្រីទាំងពីរបានជួបប្រជុំគ្នានៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី មុនពេលចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ដើម្បីអបអរសាទរខួប ៥០ឆ្នាំ ចាប់តាំងពីអូស្ត្រាលីក្លាយជាដៃគូសន្ទនាដំបូង របស់អាស៊ាន។ បើតាមអ្នកនាំពាក្យ លោកនាយករដ្ឋមន្ត្រី Srettha ក៏បានផ្លាស់ប្តូរទស្សនៈជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីការកើនឡើងថ្លៃសំបុត្រយន្តហោះ និងកាលវិភាគហោះហើរដែលកត្តាទាំងពីរនេះអាចប៉ះពាល់ដល់ផែនការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ភាគីទាំងពីរបានឯកភាពធ្វើការជាមួយគ្នាដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយភាពរលូនរវាងប្រទេសទាំងពីរតាមគ្រប់ច្រកព្រំដែន ក៏ដូចជាការលើកកម្ពស់សន្តិភាព និងសន្តិសុខនៅតំបន់ភាគខាងត្បូង៕

Comments

Related posts