ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៤ ការមកដល់របស់ភ្ញៀវអន្តរជាតិនៅវៀតណាមបានកើនឡើងដល់ ៣ លាននាក់

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_3196

IMG_3203

 

អន្តរជាតិ៖ ទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (GSO) បានបង្ហាញថា ប្រទេសវៀតណាមបានស្វាគមន៍ ភ្ញៀវអន្តរជាតិជាង ៣ លាននាក់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ កើនឡើង ៦៨,៧ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ GSO បាននិយាយថា ចំនួននេះបានឈានដល់ ៩៨,៥ ភាគរយនៃការមកដល់ដែលបានឃើញក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ មុនពេលការរាតត្បាតនៃជម្ងឺកូវីដ-១៩។ ក្នុងអំឡុងពេលនេះ ការមកដល់របស់ជនបរទេសទៅកាន់ប្រទេសវៀតណាមតាមអាកាសបានមានចំនួន ២,៦ លាននាក់ ស្មើនឹង ៨៤,២ ភាគរយនៃចំនួនសរុប បន្ទាប់មកគឺផ្លូវគោក ១២,៨ ភាគរយ និងផ្លូវសមុទ្រមាន ៣ ភាគរយ។ ទិន្នន័យបានបង្ហាញថា ភាគច្រើននៃការមកដល់គឺមកពីទ្វីបអាស៊ី ដែលមាន ២,៣ លាននាក់កើនឡើង ៧៧,៨ ភាគរយ។ ប្រាក់ចំណូលពីសេវាកម្មទេសចរណ៍ក្នុងអំឡុងពេលដែលបានលើកឡើងមាន ៣៦៥,២ លានដុល្លារកើនឡើង ៣៥,៨ ភាគរយ។ ទីភ្នាក់ងារនេះបាននិយាយថា វៀតណាមកំពុងពិចារណាពង្រីកគោលនយោបាយលើកលែងទិដ្ឋាការដល់ពលរដ្ឋនៃប្រទេសមួយចំនួនទៀតដោយផ្អែកលើស្ថានភាពថ្មី និងទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសទាំងនោះ៕

Comments

Related posts