ប្រជាជនថៃជាង ១០ លាននាក់ត្រូវការការព្យាបាលដោយសារការបំពុលបរិយាកាសនៅឆ្នាំ ២០២៣

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a10-156

a9-187

អន្តរជាតិ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសថៃ (NESDC) បានព្រមានថា រដ្ឋាភិបាលត្រូវតែធ្វើបន្ថែមទៀតដើម្បីដោះស្រាយការបំពុលបរិយាកាស ខណៈដែលមនុស្សជាង ១០ លាននាក់ក្នុងប្រទេសនេះត្រូវការការព្យាបាលសម្រាប់បញ្ហាសុខភាពដែលទាក់ទងនឹងការបំពុលនៅឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ NESDC បានសង្កត់ធ្ងន់ថាអាជ្ញាធរមូលដ្ឋានគួរតែដាក់អាទិភាពលើផលប៉ះពាល់នៃ PM2.5 លើសុខភាពសាធារណៈ។ ទិន្នន័យពីក្រសួងសុខាភិបាលបង្ហាញថា ក្នុងឆ្នាំ ២០២៣ ប្រជាជនរហូតដល់ ១០,៥ លាននាក់ក្នុងប្រទេសបានទទួលរងនូវជំងឺទាក់ទងនឹងការបំពុលបរិយាកាស។ ចាប់តាំងពីដើមឆ្នាំនេះមក មនុស្សប្រហែល ១,៦ លាននាក់ត្រូវការការព្យាបាលសម្រាប់បញ្ហាដែលទាក់ទងនឹងការបំពុលបរិយាកាស។ គុណភាពខ្យល់នៅក្នុងប្រទេសថៃធ្លាក់ចុះជាប្រចាំនៅដើមឆ្នាំ ដោយសារផ្សែងចេញពីកសិករដែលដុតចំបើងនៅក្នុងវាលស្រែ ការបំភាយឧស្ម័នឧស្សាហកម្ម និងផ្សែងរថយន្ត៕

Comments

Related posts