រុស្ស៊ី ប្រកាសពីការពង្រឹងកម្លាំងយោធានៅអឺរ៉ុប ជាការឆ្លើយតបនឹងការពង្រីកខ្លួនរបស់អង្គការណាតូ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a14-134

a15-112

អន្តរជាតិ៖ លោក Sergei Shoigu រដ្ឋមន្រ្តីការពារជាតិបាន និយាយថា រុស្ស៊ីបាននិងកំពុងពង្រឹងកម្លាំងយោធានៅឯភាគខាងជើង និងភាគខាងលិចនៃប្រទេសដើម្បីទប់ទល់នូវអ្វីដែលម៉ូស្គូយល់ថា ជាការកសាងកម្លាំងរបស់អង្គការណាតូ (NATO) នៅក្បែររុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ ២០២២ ហ្វាំងឡង់បានក្លាយជាសមាជិកថ្មីរបស់ណាតូ ខណៈដែលស៊ុយអែត ក៏កំពុងធ្វើដូច្នោះដែរ។ ក្នុងសប្តាហ៍នេះណាតូបាន រៀបធ្វើចំសមយុទ្ធយោធាមួយដែលគេឱ្យឈ្មោះថា Nordic Response 2024 ដោយនិយាយថានឹងមានការចូលរួមពីទាហានច្រើនជាង ២០,០០០ នាក់មកពីន័រវេស ហ្វាំងឡង់ និងស៊ុយអែត ហើយផ្តោតលើការការពារជាសមូហភាព។ លោក Shoigu បានប្រាប់ក្រុមឧត្តមសេនីយ៍ជាន់ខ្ពស់ថា "ដើម្បីប្រឆាំងនឹងការរៀបចំផ្នែកយោធាដ៏មានសក្តានុពលរបស់ណាតូ នៅជិតព្រំដែនរុស្ស៉ី ការពង្រីកសម្ព័ន្ធភាពបន្ថែមដោយវត្តមានរបប់ហ្វាំងឡង់ ហើយនៅពេលអនាគតក៏មានស៊ុយអែតទៀតនោះ យើងបានចាត់វិធានការដើម្បីពង្រឹងក្រុមទាហាននៅឯភាគខាងជើង និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រនៅភាគខាងលិច"៕

Comments

Related posts