ធនាគារពិភពលោក នឹងពង្រីកការគាំទ្រអភិវឌ្ឍន៍ស្ថិតិដល់ថ្នាក់ខេត្ដនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

IMG_3515

IMG_3514

IMG_3513

IMG_3512

IMG_3511

ភ្នំពេញ៖ ធនាគារពិភពលោក នឹងពង្រីកការគាំទ្រអភិវឌ្ឍន៍ស្ថិតិដល់ថ្នាក់ខេត្ដនៅកម្ពុជា ដើម្បីចូលរួមចំណែកគាំទ្រនូវការអនុវត្តឱ្យសម្រេចបានស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ របស់ក្រសួងផែនការ។

ក្នុងឱកាសដែល ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អនុញ្ញាតឱ្យចូលជួបសំដែងការ គួរសម និងពិភាក្សាការងារមួយ ចំនួនដែលធនាគារពិភពលោក នឹងចូលរួមចំណែកគាំទ្រនូវការអនុវត្តឱ្យសម្រេចបានស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ របស់ក្រសួងផែនការ នាទីស្តីការក្រសួងផែនការ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានបង្ហាញសេចក្តីរីករាយ និងបន្តបង្រឹង ពង្រីកកិច្ចសហ ប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងផែនការ។ 
 លោកស្រីបានលើកឡើងពីភាពចាំបាច់ និងប្រសិទ្ធភាពក្នុងដំណើរការគ្រប់គ្រងការប្រមូលទិន្នន័យ ការកែច្នៃទិន្នន័យ ការចងក្រង និងការវិភាគទិន្នន័យ ដែលទាមទារឱ្យវិទ្យាស្ថានជាតិស្ថិតិមានការយកចិត្តទុកដាក់ខ្ពស់ ដោយធនាគារពិភពលោកមិនត្រឹមតែផ្តល់ការគាំទ្រក្នុងកម្រិតថ្នាក់ជាតិនោះទេ ធនាគារពិភពលោកក៏នឹងពង្រីកការគាំទ្ររហូតដល់ថ្នាក់ខេត្តផងដែរ។ 

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវអំណរគុណដល់ធនាគារពិភពលោក (World Bank) ដែលបានជួយ ឧបត្ថម្ភគាំទ្រដល់ក្រសួងផែនការ ក្នុងការគណនាកម្រិតនៃភាពក្រីក្រនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៤មក ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ច រួមទាំងបានផ្តល់នូវជំនួយបច្ចេកទេសដល់វិទ្យាស្ថានជាតិស្ថិតិ លើការសម្អាតទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា និងជំរឿនសេដ្ឋកិច្ចផងដែរ។ ក្រៅពីការងារទាំងនេះ ធនាគារពិភពលោក (World Bank) ក៏បានគាំទ្រដល់ការរៀបចំយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ និងបានកំពុងគាំទ្រនូវការរៀបចំផែនទីភាពក្រីក្រ និងផ្សព្វផ្សាយពីលទ្ធផលនៃការរៀបចំផែនទីភាពក្រីក្រនេះផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានផ្តល់នូវភាពចាំបាច់និងសារៈសំខាន់នៃទិន្នន័យ ដោយឯកឧត្តមរដ្ឋមន្ត្រីនឹងពង្រឹងលើយន្តការដែលមានស្រាប់ ក៏ដូចជាប្រព័ន្ធស្ថិតិជាតិទាំងមូល ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ក្រៅពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងក្រសួងផែនការ និងធនាគារពិភពលោក(World Bank) ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ធនាគារពិភពលោក ពង្រីកវិសាលភាពបន្ថែមទៀតលើផែនទីភាពក្រីក្រដោយបង្ហាញនូវសូចនាករសំខាន់បន្ថែមទៀត នៃផែនទីភាពក្រីក្រនេះ ក្នុងគោលបំណងបង្ហាញនូវព័ត៌មានសំខាន់ដល់ភាគីពាក់ព័ន្ធក្នុងគោលបំណងផ្តល់ការគាំទ្រឱ្យដល់គោលដៅ និងទាក់ទាញការវិនិយោគពីបរទេសផងដែរ។ 
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យមានការគាំទ្រជាជំនួយបច្ចេកទេសដល់ដំណើរការពង្រីកការចងក្រងផលិតសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI) និងគាំទ្រដល់ការរៀបចំធ្វើឱ្យប្រសើរឡើងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB)ដែលក្រសួងផែនការ តាមរយៈមន្ទីរផែនការរាជធានីខេត្ត បានកំពុងអនុវត្តជារៀងរាល់ឆ្នាំ។

ជាការឆ្លើយតប លោកស្រី Maryam Salim  នឹងពិចារណាលើអាទិភាពការងារ និងមូលនិធិរបស់ធនាគារពិភពលោក ដោយធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់ការគាំទ្រទៅតាមផែនការដែលបានកំណត់៕

Comments

Related posts