អាជ្ញាធរខេត្តព្រះវិហារព្រមានអនុវត្តន៍ វិធានការច្បាប់ចំពោះអ្នក ទន្ទ្រានយកដីរដ្ឋក្នុងភូមិសាស្ដ្រ ស្រុកគូលែន

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តព្រះវិហារ

IMG_3550

IMG_3549

IMG_3548

IMG_3543

IMG_3544

IMG_3545

អាជ្ញាធរខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានបើកសន្និសីទសារព័ត៌មាន ស្ដីពីការចុះអនុវត្តវិធានការផ្លូវច្បាប់ក្នុងការការពារដីរដ្ឋដែលបានចុះបញ្ជីរួច និងប្រគល់សិទ្ធិ វិនិយោគទៅឱ្យក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ស្ថិតក្នុងភូមិសាស្ដ្រឃុំស្រយង់ និងឃុំភ្នំ ត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រោយពីមានជនអនាធិបតេយ្យមួយក្រុមបានចូលទៅរុករានទន្ទ្រានយកដីដោយខុសច្បាប់។

សន្និសីទនេះ បានរៀបចំឡើង នៅសាលសន្និសីទសារព័ត៌មាន សាលាខេត្តព្រះវិហារ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក សួន សុវណ្ណ អនុប្រធានរដ្ឋបាល ព្រៃឈើ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមានការចូលរួម ពីអ្នកពាក់ព័ន្ធ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

 លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារបានបញ្ជាក់ឱ្យដឹងថា មុននឹងចុះចាត់ វិធានការផ្លូវច្បាប់ចំពោះ ក្រុមអនាធិបតេយ្យដែលរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ទាំងនេះ គឺ អាជ្ញាធរខេត្តព្រះវិហារ បានធ្វើវិធានការរដ្ឋបាលជាច្រើនខែរួចមកហើយ ហើយក៏បានហៅក្រុម ទាំងនេះមកធ្វើការប្រជុំ អប់រំណែនាំ ឱ្យចាកចេញដោយសន្ដិវិធីជាច្រើនលើកច្រើនសា មិនតែ ប៉ុណ្ណោះអាជ្ញាធរក៏បានទុកឱកាសរយៈពេល១០ថ្ងៃ មុនការចុះអនុវត្តច្បាប់ ទាំងរដ្ឋបាលស្រុក គូលែន រួមនិងមន្ទីរកសិកម្មខេត្ត បានធ្វើការផ្សព្វផ្សាយតាមរយៈការចាក់សារជាសំឡេងថែមទៀត ក្នុងនោះមានបងប្អូនមួយចំនួនបានសហការរុះរើចាកចេញ និងនៅមួយចំនួន ដែលចាញ់បោក តាមការអូសទាញរបស់ក្រុមអនាធិបតេយ្យ ដែលមានមេក្លោង មានរចនាសម្ព័ន្ធត្រឹមត្រូវ និងមាន អង្គការចាត់តាំង នៅតែរឹងទទឹងមិនព្រមចាកចេញ ។

លោកអភិបាលរងខេត្តបានបន្ដថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះ ដឹកនាំប្រតិបត្តិការដោយ ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងដឹកនាំបញ្ជាកម្លាំងដោយឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល បន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត បានចុះ អនុវត្តវិធានការផ្លូវច្បាប់ ចំពោះក្រុមអនាធិបតេយ្យទាំងនោះ។ ក្នុងប្រតិបត្តិការនេះ មនុស្សចំនួន ៣៦នាក់ ត្រូវបានឃាត់ខ្លួន និងប្រមាណជាង៣០នាក់ទៀត នៅរឹងទទឹង ថែមទាំងធ្វើការតបត ជាមួយកម្លាំងសមត្ថកិច្ច ដោយប្រើប្រាស់មធ្យោបាយផ្សេងៗ មានដូចជា កាំបិត ផ្គាក់ ពូថៅ ចំពាមកៅស៊ូ និងដបសាំងគុបមកលើសមត្ថកិច្ចជាដើម ទើបសមត្ថកិច្ចប្រើសិទ្ធិក្នុងការការពារ ។

 លោក សួន សុវណ្ណអនុប្រធានរដ្ឋបាលព្រៃឈើ បានបញ្ជាក់ដែរថា ការចាត់វិធានការផ្លូវ ច្បាប់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ចំពោះក្រុមអនាធិបតេយ្យទាំងនេះ គឺមិនមែនជារឿងថ្មីនោះ ទេ លោកថានេះគឺជាលើកទី២ហើយ នៅក្នុងទីតាំងដដែល ប៉ុន្ដែក្រុមអនាធិបតេយ្យទាំង នេះនៅតែចូលមកកាប់រានទន្ទ្រានដោយខុសច្បាប់។ លោកបានបញ្ជាក់ទៀតថា ដីសម្បទាន សេដ្ឋកិច្ចក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិទៅឱ្យក្រុមហ៊ុននៅឆ្នាំ ២០១០ ដែលមានផ្ទៃដី ៩,០០០ហិកតា ប៉ុន្ដែដោយមើលឃើញថា មានប្រជាពលរដ្ឋអាស្រ័យ ផលនៅលើដីនោះ រាជរដ្ឋាភិបាលក៏បានកាត់ឈ្វៀលចំនួន០២លើក ដោយលើកទី១ នៅឆ្នាំ ២០១២ តាមរយៈគោលនយោបាយចាស់សកម្មភាពថ្មី និងលើកទី២ នៅឆ្នាំ២០១៩ មុនពេលដី នេះបានធ្វើការចុះបញ្ជីជាដីរដ្ឋ។

លោកបានបន្ដថា ចំពោះក្រុមអនាធិបតេយ្យ ដែលចូលមកកាប់រានដោយខុសច្បាប់ទាំងនេះ គឺចូលមកកាន់កាប់ក្រោយការកាត់ឈ្វៀលទាំងពីរលើក និងក្រោយការចុះបញ្ជីដីនេះជាដីរដ្ឋ ពោលគឺចូលមកកាន់កាប់ពុំស្របតាមច្បាប់ឡើយ៕

Comments

Related posts