ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត អ៉ីវ ថុងអតីតសកលវិទ្យាធិការនៃសកលវិទ្យាល័យជាតិគ្រប់គ្រងទទួលមរណភាពដោយរោគាពាធ

ភ្នំពេញ៖ ទីប្រឹក្សាជាន់ខ្ពស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអតីតសកលវិទ្យាធិការនៃសកលវិទ្យាល័យជាតិគ្រប់គ្រង លោកសាស្ត្រាចារ្យបណ្ឌិត អ៉ីវ ថុង បានទទួលមរណភាពក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

លោកស្រី អ៉ីវ សុធិតា ព្រមទាំងបុត្រី រួមជាមួយបងប្អូន ក្រុមគ្រួសារ មានទុក្ខជាទម្ងន់ដោយសារលោកសាស្ត្រាចារ្យបណ្ឌិត អ៉ីវ ថុង ត្រូវជាឪពុកបង្កើត ឪពុកក្មេក លោកតា បានទទួលមរណភាព នៅវេលាម៉ោង ១១:១៥នាទីយប់ ថ្ងៃសុក្រ ១កើត ខែមាឃ ឆ្នាំថោះ  បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមីនា  ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

សពតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនានៅអាសយដ្ឋាន៖ ក្នុងបុរីជីបម៉ុង (អតីតបុរីហ្គែន ភ្នំពេញ) ផ្ទះលេខ២៩ ផ្លូវ០១ (ផ្លូវហ្គែន) ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ នាទីព្រឹក សពឯកឧត្តម អ៉ីវ ថុង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តអង្គរោង ភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លើបណ្តោយផ្លូវជាតិលេខ៣ (គ.ម.៤៨)។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ ចាត់ទុកជាសេចក្តីអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសពមត្តាជ្រាប និងអញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ៕

photo_2024-03-09_14-41-01

ជីវប្រវត្តរូបឯកឧត្តមបណ្ឌិត_សាស្ត្រាចារ្យ_អ៊ីវ_ថុង_1_Page_1ជីវប្រវត្តរូបឯកឧត្តមបណ្ឌិត_សាស្ត្រាចារ្យ_អ៊ីវ_ថុង_1_Page_2

ជីវប្រវត្តរូបឯកឧត្តមបណ្ឌិត_សាស្ត្រាចារ្យ_អ៊ីវ_ថុង_1_Page_3

Comments

Related posts