ពិធីបុណ្យពុទ្ធាភិសេកនិងឆ្លង ចេតិយរបស់អ្នកឧកញ៉ា មហា ភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក មាតា បិតារបស់សម្តេចតេជោហ៊ុនសែន

 

វិទ្យុជាតិកម្ពុជា

a15-113

a14-135

a13-142

a12-157

a10-157

a8-199

a9-188

a7-213

a5-223

a4-230

a3-234

a2-227

a1-225

a-202

a17-91

ភ្នំពេញ៖ ចេតិយរបស់អ្នកឧកញ៉ា មហា ភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក មាតា បិតារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ ដែលបានសម្រួលនិងជួសជុលជាថ្មី ត្រូវបានធ្វើពិធីបុណ្យពុទ្ធាភិសេកនិងឆ្លងទៅតាមប្រពៃណីព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ
  ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ,ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី,ឯកឧត្ដម ហ៊ុន ម៉ានិត, លោកជំទាវហ៊ុន ម៉ាលី កូន របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ឯកឧត្ដមនេត សាវឿន ,អ្នកឧកញ៉ា ហ៊ុន តូ ,ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ព្រមទាំងកូនចៅ ញាតិ សន្តានរបស់ត្រកូលហ៊ុន ជាច្រើនរូបទៀត។
  ក្នុងពិធីនេះមាន នមស្ការព្រះរតនត្រ័យ សមាទានសីល បង្វិលពពិលជុំវិញចេតិយ ប្រគេនទេយ្យទានចំពោះព្រះសង្ឃ ,និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដោយបាននិមន្តចូលរួមពីសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។
  គួរបញ្ជាក់ថា៖ អ្នកឧកញ៉ា មហា ភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង កើតនៅថ្ងៃ ២៧ ខែសីហា ឆ្នាំ១៩២៣ និងបានទទួលមរណភាពកាលពីថ្ងៃទី ១២ ខែ០៧ ឆ្នាំ ២០១៣ ក្នុងជន្មាយុ៩០ឆ្នាំ ។ ចំណែក មហាឧបាសិកា ឌី ប៉ុក កើតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩១៩ និងបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែមីនា ១៩៩៨។អ្នកមានគុណទាំង២របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ត្រូវបានដង្ហែមកតម្កល់ទុកនៅក្នុងចេតិយវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីគោរព បូជា៕

Comments

Related posts