ប្រធានរដ្ឋសភាកម្ពូជាដឹកនាំគណៈប្រតិភូមកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីនៅប្រទេសបារំាង

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១១ ០៣ ២០២៤

a18-78

a17-92

a21-75

a19-60

a20-73

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនាឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព ក្រោយពីបានបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី នៅសាធារណរដ្ឋបារាំងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១០ ខែមីនាឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភាបារាំង។
វត្តមានប្រធានរដ្ឋសភាកម្ពុជាជាស្រ្តី ក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីដែលមានវត្តមានប្រធានសភាចំនួន២៥ប្រទេសក្នុងសកលោកចូលរួម ជាមោទកភាពរបស់កម្ពុជា និងជាឱកាសរដ្ឋសភាកម្ពុជាលើកកម្ពស់វិស័យការទូត សភាជាមួយសភាជាមិត្ត ក្នុងការជំរុញយន្តការសភានៅក្នុងការដោះស្រាយនិងស្វែងរកផល ប្រយោជន៍ជូនពលរដ្ឋ ជាពិសេស ស្រ្តីនិងកុមារ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី បានប្រើប្រាស់នូវទេពកោសល្យ បទពិសោធន៍ ការទូតសភាដ៍ទន់ភ្លន់ រស់រវើក ម៉ឺងម៉ាត់ ឈរលើគោលការណ៍ឯករាជ្យ អធិបតេយ្យ ដើម្បីទាញយកផលប្រយោជន៍ ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ តាមរយៈវិស័យការទូតសភា រឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែសកម្មជាមួយ សមភាគីបារំាង និងសភាបណ្តាប្រទេសនានា ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី ដូចជាការទាក់ទាញអ្នកវិនិយោគ អ្នកទេសចរ ស្វែងរកការគំាទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងសមត្ថភាពមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភា ភ្ជាប់ទំនាក់ទំនងរដ្ឋសភាកម្ពុជា ជាមួយរដ្ឋសភាបរទេសនៅគ្រប់កម្រិត ទំាងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ តំណាងរាស្រ្ត និងកម្រិតអគ្គលេខាធិកាដ្ឋានរដ្ឋភា ផងដែរ៕

Comments

Related posts