វិស័យឯកជនចូលរួមលើកកម្ពស់វិស័យសុខាភិបាលបែបអន្តរជាតិនៅក្នុងស្រុក

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

ភ្នំពេញ៖ ធនាគារ ហត្ថា ចូលរួមលើកកម្ពស់វិស័យសុខាភិបាលបែបអន្តរជាតិនៅក្នុងស្រុក ដើម្បីពង្រឹងគុណភាពក្នុងការព្យាបាល និងជួយសង្គ្រោះ អ្នកជំងឺពីប្រជាពលរដ្ឋខ្មែរទូទៅ ជៀសវាងទៅទទួលសេវានៅក្រៅប្រទេស។

ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង មន្ទីរពេទ្យអន្តរជាតិអរៀនដា និង ធនាគារ ហត្ថា ម.ក រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃធនាគារហត្ថា បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង មន្ទីរពេទ្យអន្តរជាតិអរៀនដា និង ធនាគារ ហត្ថានាពេលនេះ គឺក្នុងគោលបំណងរួមចំណែកក្នុងការពង្រឹងវិស័យសុខាភិបាលក្នុងស្រុក ដើម្បីកាត់បន្ថយការចេញទៅព្យាបាលនៅ ស្រុកក្រៅរបស់ប្រជាពលរដ្ឋកម្ពុជា ។

លោកបានបញ្ជាក់ថា ការជ្រើសរើសសហការជាមួយមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដោយមើលឃើញមានគ្រូពេទ្យជំនាញ និងគុណភាពទាំង តម្លៃដ៏សមរម្យគ្រប់សេវាកម្ម គុណភាពឧបករណ៍ស្តង់ដារអន្តរជាតិ និងប្រព័ន្ធបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ដើម្បីឱ្យប្រជាជនទូទៅគ្រប់កំរិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលសេវាកម្មសុខាភិបាលកាន់តែល្អប្រសើរ។

លោកបន្ថែមថា នាពេលកន្លងមក និងបច្ចុប្បន្ន មានប្រជាពលរដ្ឋជាច្រើនបានចេញទៅទទួលសេវាព្យាបាលនៅក្រៅប្រទេស ដែលត្រូវចំណាយពេលវេលា និងថវិកាយ៉ាងច្រើន។

ឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃ មន្ទីរពេទ្យអន្តរជាតិអរៀនដា បានសម្ដែងការសប្បាយរីករាយ ដោយបានក្លាយជាដៃគូរសេវាកម្មសុខភាពជាមួយ ធនាគារ ហត្ថា ដែលជាធនាគារឈានមុខគេមួយក្នុងប្រទេសកម្ពុជា និង សូមកោតសរសើរចំពោះលោកប្រធានអគ្គនាយក និងថ្នាក់ដឹកនាំរបស់ ធនាគារ ហត្ថ ម.ក ដែលបានគិតគូរពីសុខមាលភាពរបស់បុគ្គលិក និងសមាជិករបស់ខ្លួនដោយបានជ្រើសរើសសេវាកម្មសុខាភិបាល ប្រកបដោយគុណភាព។ 

ឧកញ៉ា គួន ធីតា ជឿជាក់យ៉ាងមុតមាំថា ជាមួយការផ្តល់ជូនសេវាកម្មព្យាបាលប្រកបដោយគុណភាព និងការ ទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ មន្ទីរពេទ្យអន្តរជាតិ អរៀនដា នឹងក្លាយជាដៃគូថែទាំសុខភាពរបស់ ធនាគារ ហត្ថា ម.ក និង សមាជិករបស់ខ្លួន ជាយូរអង្វែង។

មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា បានទទួលជោគជ័យក្នុងការព្យាបាល និងជួយសង្គ្រោះ អ្នកជំងឺ ពីជំងឺធ្ងន់ៗជា ច្រើន រហូតដល់មានការទទួលស្គាល់ និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ និងស្ថាប័នអន្តរជាតិ ដែលក្នុងនោះទទួល បានវិញ្ញាបនប័ត្រទទួលស្គាល់ពីគុណភាពស្តង់ដារអន្តរជាតិ ISO 9001: 2015 និងពានរង្វាន់ Best Women's Health Care ពី Global Health Award ប្រទេសសឹង្ហបុរី និងទទួលស្គាល់ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ និងស្ថាប័នដែលពាក់ព័ន្ធព្រមទាំងទទួល បាននូវការអនុញ្ញាតពេញលេញពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដោយបានផ្ដល់ឱកាសការងារដល់បុគ្គលិកចំនួនជាង ៦០០ នាក់។ឧកញ៉ា គួន ធីតា បន្ដថា បច្ចុប្បន្ននេះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ឈរនាំមុខគេលើ៖ ការព្យាបាលប្រកបដោយវិជ្ជាជីវៈ អាទិភាពលើសុខមា លភាពអ្នកជំងឺ ការព្យាបាល ដ៏មានគុណភាព វេជ្ជបណ្ឌិតនិងបុគ្គលិកជំនាញប្រកបដោយបទពិសោធន៍ខ្ពស់ ដើម្បីពង្រីកវិសាលភាពនៃការព្យាបាល និងដើម្បីឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព និងផ្ដល់ភាពងាយស្រួលដល់ ប្រជាជនខ្មែរ មិនចាំបាច់ទៅព្យាបាលនៅបរទេស មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបំពាក់បន្ថែមនូវម៉ាស៊ីន និងឧបករណ៍ ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីន CT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀប សុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្ពន ជាលិកាខួរក្បាល ដុំសាច់ សសៃឈាម សរីរាង្គកាយក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេង ទៀត។ ម៉ាស៊ីនទាំងនេះត្រូវបានដំណើរការថត និងបញ្ហាដោយអ្នកជំនាញជាជនបរទេសដែលមានជំនាញ និងបទពិសោធន៍ ច្រើនឆ្នាំ។ ការបកប្រែលទ្ធផលថតគឺធ្វើនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាព វេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរីផងដែរ។

ពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយ វិស័យសុខាភិបាលនៅប្រទេសកម្ពុជាយើង ឲ្យកាន់តែល្អប្រសើរ។

ឧកញ៉ា គួន ធីតា ជឿជាក់យ៉ាងមុតមាំថា ការផ្តល់ជូនសេវាកម្មព្យាបាលប្រកបដោយគុណភាព និងការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជម្ងឺនាពេលបច្ចុប្បន្នរបស់មន្ទីរពេទ្យយើងខ្ញុំ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការអភិវឌ្ឍវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងកាត់បន្ថយអត្រាអ្នក ជម្ងឺប្រជាជនកម្ពុជាដែលចេញទៅស្វែងរកសេវាសុខាភិបាលក្រៅប្រទេស ហើយក្លាយជាដៃគូថែទាំសុខភាពរបស់ ធនាគារហត្ថា ម.ក ជាយូរអង្វែង។

 

សូមជម្រាបថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា គឺជាមន្ទីរពេទ្យទូទៅ ដែលក្នុងនោះមានសេវាកម្មចម្បងដូចជា៖ ផ្នែកជំងឺលំបាកមានកូនផ្នែកសម្ភព ផ្នែករោគស្ត្រី ផ្នែកជម្ងឺកុមារ ផ្នែកជម្ងឺទូទៅ ផ្នែកព្យាបាលជំងឺធ្ងន់(ICU) និងផ្នែកសង្គ្រោះ បន្ទាន់ ២៤ ម៉ោង ព្រមទាំងមានផ្នែកជាច្រើនទៀតសម្រាប់បំពេញរាល់តម្រូវការបញ្ហាសុខភាពរបស់អ្នកជម្ងឺដែលមានដូចជា ផ្នែកជម្ងឺទឹកនោមផ្អែម ផ្នែកជំងឺសើស្បែក ផ្នែកជម្ងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៌ សេវាសង្គ្រោះ បន្ទាន់តាមយន្តហោះពិសេស និងផ្នែកប្រឆាំងភាពចាស់៕FF06A443-4683-45B4-BE01-0B462F9952A33EAA503D-CAC9-439B-9032-3293FBE7CB31B3BEA2A7-91CC-4E93-8F73-6FEDF29E67A1A80F301D-CDDB-407E-BC84-1E18F21119EBDA040BDC-6587-4BBB-B914-52814AD4E40B289FC704-F51A-428A-A531-CAEE5865B2F8289FC704-F51A-428A-A531-CAEE5865B2F8503A11C1-FBA3-4377-8885-66422A28020C

Comments

Related posts