រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឱ្យបន្ដថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទនៅទូទាំងប្រទេស

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៣ ០៣ ២៤

IMG_3997-1

IMG_3999-1

IMG_3998-1

រាជធានីភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឱ្យបន្ដថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ នៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពល រដ្ឋធ្វើចរាចរណ៍ និងជំរុញល្បឿនការអភិវឌ្ឍនៅមូលដ្ឋាន។
    ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់អនុសាសន៍ដូចខាងក្រោម៖
-  ត្រូវយកចិត្តទុកដាក់លើការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ដើម្បីធានានិរន្ដរភាពនៃការ ប្រើប្រាស់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានកំណត់គោល ការណ៍សម្រាប់ការអភិវឌ្ឍគឺ ពង្រឹង ៧០% និងពង្រីក ៣០%។
-  ត្រូវអនុវត្តតាមគោលនយោបាយផ្លូវជនបទ និងផែនការមេផ្លូវជនបទ ដែលបានដាក់ចេញឱ្យប្រើប្រាស់នៅឆ្នាំ២០២២។ 
-  ត្រូវសិក្សាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជំនួសវត្ថុធាតុដើមកម្រ ដើម្បីធានាគុណភាពផ្លូវ ធន់នឹងការ ប្រែប្រួលអាកាសធាតុ ជាពិសេសតំបន់ដែលមានការប្រឈម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុខ្ពស់។
-  ត្រូវបន្ដផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារៈសំខាន់នៃខ្សែផ្លូវ និងឱ្យមានការចូលរួម ថែរក្សាពីសហគមន៍។
-  ត្រូវពិនិត្យ និងរៀបចំការដាក់ស្លាកសញ្ញានៃការកំណត់កម្រិតទម្ងន់ នៅតាមខ្សែផ្លូវ និងស្ពាន ក្នុងគោលបំណងធានាដល់ការប្រើប្រាស់បានយូរអង្វែង។
    យោងតាមរបាយការណ៍សង្ខេបដោយ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និង ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានបង្ហាញថា ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងប្រមាណ ៥០ ២៦២គីឡូម៉ែត្រ ស្មើនឹង ៧៤% នៃផ្លូវទូទាំងប្រទេស។ ក្នុងឆ្នាំ២០២៣ កន្លងនេះ សមិទ្ធផលដែលកម្មវិធីអាទិភាពទី១ សម្រេចបានប្រមាណ ៩៧% ក្នុងនោះក៏មានការលើកឡើងអំពីបញ្ហា ការប្រឈម និងការដាក់ទិសដៅការងារបន្ដផងដែរ៕

Comments

Related posts