ប្រជាពលរដ្ឋក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក ស្រុកព្រៃកប្បាស នឹងទទួលបានសេវា សុខាភិ បាលសាធារណៈកាន់តែទំនើប តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យតេជោសែនកោះធំ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៤ ៣ ២០២៤

IMG_4042

IMG_4044

IMG_4040

IMG_4046

IMG_4038

IMG_4043

IMG_4045

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន ឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក ស្រុកព្រៃកប្បាស នឹងទទួលបានសេវាសុខាភិបាលសាធារណៈកាន់តែទំនើប តាមរយៈការសម្ពោធបើក ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យតេជោសែនកោះធំ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យតេជោសែនកោះធំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្នុងគោលបំណងដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងលើកកម្ពស់សុខុមាលភាពសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តួចផ្តើមគំនិត ក្នុងការកែសម្រួលមន្ទីរពេទ្យបង្អែកស្រុកកោះធំ ឱ្យទៅជាមន្ទីរពេទ្យដ៏ទំនើបមួយក្នុងតំបន់ ដែលនឹងផ្ដល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ និងតំបន់ជុំវិញ ក្រោមការសហការពី ឯកឧត្តម សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការគាំទ្រជាជំនួយសប្បុរសធម៌ ពីសប្បុរសជនក្នុង និងក្រៅប្រទេសផងដែរ។ 
មន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតលើផ្ទៃដីទំហំ ១៤ ៧០០ ម៉ែត្រក្រឡា មានអគារកម្ពស់៣ជាន់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល និងមានចម្ងាយ ៥៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ មន្ទីរពេទ្យត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដោយចំណាយថវិកាអស់ជាង ១០លានដុល្លារសហរដ្ឋអាមេរិក លើការសាងសង់ បំពាក់សម្ភារៈបរិក្ខារ និងជំនួយបច្ចេកទេសស្ថាបត្យកម្មប្លង់សាងសង់តាមនិយាមអន្តរជាតិដោយក្រុមការងារមន្ទីរពេទ្យកាល់ម៉ែត។ 
មន្ទីរពេទ្យទាំងមូលត្រូវបានបំពាក់នូវសម្ភារៈនិងបរិក្ខារវេជ្ជសាស្រ្តដ៏សំបូរបែបស្របទៅតាមស្តង់ដារកម្រិតអន្តរជាតិ ដែលអាចផ្ទុកគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលបានចំនួនប្រមាណ ១៧៩គ្រែ ជាមួយនឹងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យា Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារៈ បរិក្ខារ ឱសថ និងគ្រប់គ្រងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលទទួលបានសម្របសម្រួលសិក្សានិងអភិវឌ្ឍដោយក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ៕

Comments

Related posts